មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ចេញមុខបកស្រាយ ជុំវិញករណី ដែលកីឡាការនី កម្ពុជា ត្រូវបាន ដកសិទ្ធិ ចេញពី Asian Games

កម្ពុជា៖ ក្រោយពីមានការ ចុះផ្សាយពីបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនរួចមក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏បានចេញមុខ បដិសេធទៅលើ ដំណឹងមួយនេះ ដោយខ្លួនបានចេញ សេចក្តីថ្លែងការណ៍មួយ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដោយបាន អះអាងថា៖

«គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា សូមប្រកាសជូន ជាសាធារណៈថា៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានការសោកស្តាយចំពោះ ករណីប៉ះពាល់សារធាតុ ហាមឃាត់សារធាតុលើក កម្លាំងរបស់កីឡាការិនី Soft Tennis កម្ពុជា ដែលគណៈកម្មាធិការ វេជ្ជសាស្រ្ត នៃក្រុមប្រឹក្សា អូឡាំពិកអាស៊ី បានរកឃើញថា កីឡាការិនីរូបនេះ ប្រើសារជាតិម្យ៉ាងដើម្បី សម្រកទម្ងន់ ដោយមិនដឹងខ្លួន មុនពេលមកដល់ប្រទេសកូរ៉េ ប៉ន្តែគ្មានគោលបំណង បំប៉នកម្លាំង ថាមពល ដើម្បីយកប្រៀប ក្នុងការប្រកួតកីឡា នោះទេ ពីព្រោះ Soft Tennis មិនមែនប្រភេទកីឡា ប្រើទម្ងន់ទេ។ ដូចនេះគណកម្មាធិការ ជាតិអួឡាំពិកកម្ពុជា ចាត់ទុកជាសកម្មភាព អចេតនា គួរអោយសោកស្តាយ។»

«សូមបញ្ជាក់ម្តងទៀតថា កីឡាការិនីរូបនេះមិនបាន ប្រើសារធាតុគ្រឿនញៀន ដូចសារព័ត៌មាន មួយចំនួនចុះផ្សាយនោះទេ។ ដូចព័ត៌មាន Olympic Council of Asia បញ្ចាក់ថា ជាសារធាតុ S6b Sibutramine, a Specified Stimulant ជាប្រភេទ Vitamin ម្យ៉ាងតែប៉ុណ្ណោះ។សូមអគុណ និងសូមបង្វែរ មកជួយលើកទឹកចិត្ត កីឡាករ.ការិនី កម្ពុជាដែលកំពុង តស៊ូប្រកួតប្រជែងឡើងវិញ។»

2615083417b487b9c1a5f99153056 2615083484f9247c4eeff36151809

រូបថតកីឡាការនី យី សុផានី



Share on Facebook