នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើសន្និសិទកាសែត បង្ហាញមុខសញ្ញាចោរប្លន់នឹងវត្ថុតាង

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ភ្នំពេញ ៖ កលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើសន្និសិទការសែត

បង្ហាញមុខក្រមចោប្លន់ ដែរសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលស្រុក

ស្អាង នឹងនគរបាលក្រុងតាខ្មៅ បង្ក្រាបឃាត់ខ្លួន កាលពីប្រលប់ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ

ជាមួយនឹងវត្ថុតាង អាវុធវែងខ្លី ដែរបានទៅឆែកឆេរកឃើញ នៅកន្លែងពួកជនសង្ស័យលាក់ទុក សម្រាប់ធ្វើ

សកម្មភាពប្លន់ នៅចំណុចភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

 

សន្និសិទកាសែត បានធ្វើឡើងនៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺមានលោក ឧត្តមសេនី

យ៍ ឡឹក វណ្ណ: អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខក្រុមចោរប្លន់នឹងវត្ថុតាង

ដោយបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ សមត្ថកិច្ចរបស់លោក បានស៊ើបអង្កេត

តាមដានមុខសញ្ញា យ៉ាងយកចឹត្តទុកដាក់ ទើបឈានដល់ការឃាត់ខ្លួន បន្ទាប់ពីពួកគេត្រៀមធ្វើសកម្មភាព

ប្លន់នៅស្រុកស្អាង ខេត្តកណ្ដាលនេះ។

 

សូមបញ្ជាក់ផងដែរថា កាលពីរសៀលម្សិលមិញ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលស្រុក

ស្អាង ខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ទៅបង្ហាញទីតាំង ដែលពួកគេ

បានលាក់ទុកអាវុធ ។ ជាក់ស្តែងរកឃើញអាវុធខ្លីប្រភេទ កា ៥៩ចំនួន២ដើម គ្រាប់ចំនួន១០គ្រាប់ និងកាំភ្លើង

អាកា ៤៧មួយដើម មានចំនួន២២គ្រាប់៕

 

2016-08-08_07.40.32 2016-08-08_07.41.59 2016-08-08_07.44.41

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author