ដោយ ៖ រ៉ម សាវី កម្ពុជា ជោគជ័យ
ក្រុងប៉ោយប៉ែត ៖ គួឲ្យរន្ធត់ណាស់ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយ រថយន្តដឹក
គ្រឿងចក្រច្រូតស្រូវ ហើយបត់ចូល ក៏ទាក់ជាមួយខ្សែកាប បណ្ដាលឲ្យដួលបង្គោលភ្លើងបំភ្លឺផ្លូវ ចំលើក្មេងស្រី
ម្នាក់ ខណ:ក្មេងស្រីរូបនេះ កំពុងជិះម៉ូតូជាមួយម្តាយមីង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង
១១ នឹង៣៥នាទី ថ្ងៃទី១០ សីហា ២០១៦ លើដងផ្លូវជាតិលេខ៥ នៅចំណុចស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រ
លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ហេតុការណ៍ខាងលើ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំ
១គ្រឿង ដឹកគ្រឿងចក្រច្រូតស្រូវ បត់ចូលឃ្លាំង ហើយបានទៅទាក់ខ្សែភ្លើង ក៍បណ្ដាលឲ្យបាក់បង្គោលភ្លើង
ហើយបានដួលមកលើក្មេងស្រីជនរងគ្រោះនេះ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង រីឯម្ដាយមីងរងរបួសស្រាល។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា ក្មេងជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ ហេង ម៉េងហួ អាយុ៩ឆ្នាំ រីឯម្ដាយ
មីងរងរបួសស្រាល ឈ្មោះ ម៉ៃ សុគន្ធី អាយុ២៣ឆ្នាំ ជាអ្នកឌុប នាក់ទាំង២ មានទីលំនៅក្នុងភូមិក្បាលស្ពាន២
សង្កាត់ប៉ោយប៉ែត។
សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តថៃ ដឹកគ្រឿងចក្រច្រូតស្រូវ បត់ចូលឃ្លាំង
ហើយក៍បានទាក់ខ្សែរភ្លើង បាក់បង្គោល ដួលមកលើក្មេងស្រីជនរងគ្រោះចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗ
តែម្ដង ចំណែកអ្នកបើកបរ ជាជនជាតិថៃ ក្រោកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពីសមត្ថកិច្ចបានធ្វើការវាស់វែងរួច ក៍បានប្រគល់សព្វក្មេងស្រីជនរងគ្រោះ ឲ្យទៅក្រុមគ្រួសា យកទៅ
ធ្វើបុណ្យទៅតាមប្រពៃណី ចំណែងរថយន្តបង្ក នឹងម៉ូតូជនរងគ្រោះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ច យកមករក្សា
ទុករងចាំការដោះស្រាយនៅពេលក្រោយ។/