ក្រុមចោរស្ទាវថ្លើមធំ២នាក់គាស់ភូមិគ្រឹះយកសំភារ:ទាំងថ្ងៃ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនវ៉ៃខ្នោះ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តុធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំង

នគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យ០២នាក់ ក្នុងករណីគាស់ភូមិគ្រឹះ

យក សំភារ: ករណីនេះបបានកើតឡើង នៅចំណុចភូមិគ្រឹះលេខ២៩ ផ្លូវលេខ ៣៥៥ ក្រុមទី២១ ភូមិ៦

សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ក្នុងការចុះប្រតិបត្តិការបង្ក្រាប នឹងឃាត់ខ្លួនក្រុមចោរគាស់ភូមិគ្រឹះ យកសំភារ:ខាងលើ សមត្ថកិច្ចបានឲ្យអ្នក

យកព័ត៌មានយើងដឹងថា ​ ជនសង្ស័យដែរសមត្ថកិច្ចបង្ក្រាបបាន ទី ១ មានឈ្មោះ នួន សីហា ( ហៅសី ) ភេទ

ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ

៥២៨ សង្កាត់បឹង  កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

ទី២ ឈ្មោះ ឌី ចំរើន ( ហៅ ង៉ោល ) ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដី

ឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណ ( កំពុងធ្វើការស្រាវជ្រាវ ) ។

 

សមត្ថកិច្ចបានបន្តឲ្យដឹងថា វត្ថុតាងដែលបានចាប់ នឹងដកហូតជាក់ស្ដែងរួមមាន ទី១ ក្បាលផ្កាឈូក ចំនួន

០៣ ទី២ ក្បាលរ៉ូប៊ីណេទឹកចំនួន០៣ ទី៣ ក្បាលកទីបឡាបូចំនួន០២ ទី៤ ដៃទ្វារប្រអប់ចំនួន០២ ទី៥ កន្ទុយ

ម៉ាស៊ីនត្រជាក់ម៉ាក Sharp ចំនួន០១គ្រឿង ទី៦ ពូថៅដងឈើ ចំនួន០១ និងកូនកាំបិតចុងស្រួច ចំនួន០១

កាធុនទឹកពណ៌ក្រហម ចំនួន ០១ផងដែរ ។

 

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យធ្វើសកម្មភាពបាន ដោយភូមិគ្រឹះខាងលើនេះ បានចាក់សោរ

ចោរ ដោយគ្មានអ្នកនៅយាម ក៍ក្រុមជនសង្ស័យ  បានចូលទៅក្នុងភូមិគ្រឹះខាងលើ ដោយបានធ្វើសកម្ម ភាព

គាស់យកក្បាលរ៉ូប៊ីណេទឹក និងម៉ាស៊ីនត្រជាក់ ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ប្រជា ពលរដ្ឋ

បានផ្តល់ពត៌មានមកសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុ តាងជាក់

ស្តែងតែម្តង ។

 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ

ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

 

2016-08-11_06.45.56 2016-08-11_06.49.54 2016-08-11_06.48.14 2016-08-11_06.51.08

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author