លោកឈឹមវជីរាប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ជំរុញការងារបន្ថែមលើការងារស្រាវជ្រាវដំណាំស្រូវ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

 

បាត់ដំបង ៖ យោងតាមរបាយការណ៍ របស់មន្ទីរកសិកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានជួបប្រជុំពិភាក្សា ជាមួយក្រុមការងារ អគ្គនាយកដ្ឋានកសិកម្ម

និងគម្រោង IRRI  ទី១-ជំរុញបន្ថែមលើការងារ ស្រាវជ្រាវដំណាំស្រូវ នៅខេត្តបាត់ដំបង  ២-ផែនការសម្រាប់

ការអនុវត្តន៍លើផលិតកម្មពូជ និងការធ្វើបង្ហាញ នៅតាមតំបន់គោលដៅ ក្នុងខេត្តបាត់ដំបង  ៣-បន្តការពង្រីក

ផលិតកម្មពូជស្រូវ ( ផ្ការំដួល ) ជាមួយកសិករដៃគូរចាស់  ៤-សម្រាប់ឆ្នាំក្រោយ IRRI  ចុះកិច្ចសន្យាជាមួយ

CARDI នូវពូជ Foundation Seeds ១៥តោន និង Certified Seed  ៩០ តោន ដើម្បីឲ្យកសិករតាម

សហគមន៍មានលទ្ធភាពពង្រីក។

 

៥-ការពង្រឹងសមត្ថភាពមន្ត្រីមន្ទីរកសិកម្មដែលសហការណ៍អនុវត្តគម្រោងចំនួន ០១នាក់ នៅប្រទេសឥណ្ឌា

៦-បន្តកម្មវិធីបន្សាំពូជលើស្រែកសិករ ការផ្សព្វផ្សាយបច្ចេកទេស ការធ្វើបង្ហាញពូជស្រូវ និងពិនិត្យលើការ

ជ្រើសរើសកសិករ ដែលអនុវត្តបានល្អ និងម្ចាស់រោងម៉ាស៊ីន កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស ៧-បន្តអនុវត្ត

ពិសោធន៍ Pre OFAT ( ៣នៅរដូវវស្សា និង៣ទៀតនៅរដូវប្រាំង ) ៨-ធ្វើបង្ហាញពូជស្រូវ ១០កន្លែង( សែន

ពិដោរ,ជលសារ,ខា១៤ ) ផ្ការំដួល,ផ្ការមៀត,រាំងជ័យ,និងដំណើបស្បៃមង្គល ។

 

នៅក្នុងនោះដែរក្នុងនាមថ្នាក់ដឹកនាំ មន្ទីរកសិកម្មខេត្ត បានធ្វើការសំណូមពរដល់គម្រោង IRRI លើការងារ

ដូចខាងក្រោម៖ -ជំរុញនិងចងក្រង ក្រុមកសិករធ្វើបង្ហាញពូជ អោយទៅជាក្រុមផលិតពូជស្រូវ តាមក្រុម

គោលដៅ ។ សិក្សាលើការងារប្រើប្រាសជី ពូជ និងដី សម្រាប់ដំណាំស្រូវ សម្រាប់ធ្វើជាទិន្នន័យ ដើម្បីធ្វើការ

ផ្សព្វផ្សាយជូនដល់បងប្អូនកសិករ ។

បោះពុម្ពផ្សាយនូវឯកសារបច្ចេកទេស និងMedia ផ្សេងៗសម្រាប់ផ្សព្វផ្សាយ និងចែកជូនកសិករ ។

ជំរុញការទំនាក់ទំនងរវាងកសិករផលិតពូជនិងម្ចាស់រោងម៉ាស៊ីនដែលបានសហការណ៍ក្នុងគម្រោងដើម្បី

ឈានទៅរកការធ្វើកិច្ចសន្យានៃការផលិត ទិញលក់ពូជស្រូវនិងស្រូវចំណី។

 

ស្នើ IRRI ផ្ដល់ឧបករណ៍សម្ភារៈបច្ចេកទេសដូចជា៖ ឧបករណ៍វាស់ស្ទង់អាកាសធាតុ សម្រាប់មន្ទីរ និងស្រុក

គោលដៅ  ធ្វើការពង្រីកតំបន់គោលដៅ និងបន្ថែមលើការងារបង្ហាញពូជស្រូវ ក្នុងខេត្ត បន្តកិច្ចសហការណ៍

ជាមួយគ្នាហើយមន្ទីរកសិកម្ម និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ។/

 

2016-08-11_09.38.41

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author