ដោយ ៖ ផ្លែក សុភា កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រ ត្រូវបានគេប្រទះឃើញ ចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល មួយ
កន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល
លេខ២ ជាន់ទី១ បុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ត្រូវគេស្គាល់ឈ្មោះ លៀប វណ្ណ: ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករផ្នែកតុកាត់ នៅរោងចក្រ
យូនៀនមីល ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
តាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីខែមុន គេឃើញជនរងគ្រោះ
កើតក្តីជម្លោះជាមួយភរិយា តែមិនច្បាស់ផ្តើមចេញពីអ្វី រួចប្រពន្ធក៏ឈប់ស្នាក់នៅជាមួយ ចាកចេញទៅបាត់
រហូតមកដល់ថ្ងៃកើតហេតុនេះតែម្តង ។ បើតាមប្រពភព័ត៌មួយទៀត បានឲ្យដឹងថា ជនរងគ្រោះបានលែងលះ
ជាមួយប្រពន្ធ ជាងមួយខែមកហើយ។
តាមប្រភពពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា មុនកើតងេតុ បានឃើញមិត្តភក្តិរួមការងារ ជាមួយជនរងគ្រោះមក
តាមគោះទ្វារហៅ តែមិនឮមាត់ឆ្លើយ លុះបង្ហើបគាស់ទ្វារ ស្រាប់តែប្រទះឃើញ ជនរងគ្រោះចង.ក សម្លាប់ខ្លួន
ស្លាប់បាត់ទៅហើយ ដោយចង.កនឹងខ្សែ ភ្ជាប់ជាមួយធ្នឹមបន្ទប់ទឹក របស់ជនរងគ្រោះ រួចបានរាយការណ៍ប្រាប់
សមត្ថកិច្ច អាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែង ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕