ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ មុននេះបន្តិច មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយបុរសម្នាក់ស្រវិងជោគជាំ បើករថ
យន្នម៉ាក ហាយព្រីដពណ៍សរ ពាក់ស្លាកលេខ ខេមភូមិន្ទ01. 2.3985 រ៉េពេញផ្លូវ ជ្រុលទៅបុកស្ត្រីពោះធំម្នាក់
កំពុងលក់ដូរនៅតាមចញ្ចើមផ្លូវ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ នឹង៥៤នាទីព្រឹកថ្ងៃទី១២
ខែសីហា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ បើកលឿន
ដូចហោះ ហើយរ៉េពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ ក៍បានទៅបុកអ្នកលក់ដូរ ជាស្ត្រីពោះធំម្នាក់
ខណ:កំពុងអង្គុយលក់យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសា បញ្ជូនទៅកាន់មន្ទីរ
ពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ រីឯរថយន្តបង្ក នឹងបុរសោគជាំ ត្រូវបានសមត្ថកុច្ចឃាត់ខ្លួន យកទៅសួនាំ
ផងដែរ។
ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចបានអះអាងថា អ្នកបើកបររថយន្តបង្ក គ្រោះថ្នាក់ដលើស្ត្រីពោះធំ
ខាងលើ ពិតជាបើកបរក្នុងស្ថានភាព ស្រវិងជោគជាំមែន ហើយក្នុងល្បឿនលឿន នាំឲ្យបាត់បង់ម្ចាស់ការខ្លួន
ទើបបណ្ដាលឲ្យរេចង្កូតទៅបុកតែម្ដង។ បច្ចុប្បន្នរថយន្ត នឹងជនបង្ក សមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរ នៅ
ប៉ុស្តិ៍នគរបាល រដ្ឋបាល ទន្លេបាសាក់ ដើម្បីកសាងសុំណុំរឿង នឹងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបន្ត
ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕