បុរសវ័យជាង៣០ឆ្នាំធ្វើអត្តឃាតចង(ក)នៅក្នុងបន្ទប់ទឹក ក្រោយពីម្ដាយយកទៅស្រោចទឹកបាន១ថ្ងៃ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

 

កណ្ដាល ៖ ពលរដ្ឋមានការភ្ញាក់ផ្អើល ដោយប្រទះឃើញ បុរសម្នាក់ចងករ ធ្វើអត្តឃាតខ្លួន នៅក្នុងបន្ទប់ទឹក

វត្តកែវមុន្នីវ័ន្ត ( វត្តព្រែកឬស្សី ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល

ខេត្តកណ្ដាល។

 

ជនរងគ្រោះឈ្មោះ រឿន សារិត ភេទប្រុស អាយុ៣៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឌួង

សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុមុនពេលកើតហេតុ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ម្ដាយជនរងគ្រោះ

ឈ្មោះ ម៉ៅ លាង បានយកជនរងគ្រោះ មកស្រោចទឹកនៅវត្តព្រែកឬស្ស ភូមិព្រែកឬស្ស ឃុំសំបួរមាស ហើយ

ទុកជនរងគ្រោះ ឲ្យនៅជាមួយលោកសង្ឃ ម្ដាយក៍ត្រឡប់ទៅផ្ទះវិញ លុះថ្ងៃកើតហេតុស្រាប់ជនរងគ្រោះ

បានយកខ្សែនីឡុងទៅចងកសម្លាប់ខ្លួនតែម្ដង។

 

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន

បានធ្វើការពិនិត្យសាកសព ឃើញមានស្លាកស្នាម ដូចខាងក្រោម ទី១.ស្នាមជាំខ្មៅលើ ក ទី២.រលាត់ស្បែក

លើជើងទាំងសងខាង ទី៣.ហូរទឹកមាត់រាវតាមច្រមុះ និងក្រៅពីស្លាកស្នាមខាងលើ ពុំបានពិនិត្យឃើញ

មានស្លាកស្នាមអ្វីទៀតឡើយ។

 

សមត្ថកិច្ច ធ្វើការសន្និដ្ឋានទៅលើសាកសព ឈ្មោះ រឿន សារិត ពិតជាចងក សម្លាប់ខ្លួនពិតប្រាកដ មែន។

ក្រោយពីធ្វើការពិនិត្យ សាកសពត្រូវបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី។

 

IMG-20160812-WA0036 IMG-20160812-WA0035

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author