អាជ្ញាធរស្រុកប្រាសាទសំបូរឃុបឃិតគ្នា កាត់ដីអនុសាខាកាកបាតក្រហម លក់ឲ្យទៅឈ្មោះអានហេង

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ខេត្តកំពង់ធំ ៖ យោងតាមប្រភពរាយការណ៍ ពីខេត្តកំពង់ធំ បានឲ្យដឹងថា អាជ្ញាធរស្រុកប្រាសាទសំបូរ បាន

កាត់ដី អនុសាខាកាកបាតក្រហម ស្រុកប្រាសាទសំបូរ ចំនួន៣ម៉ែត្រ លក់ឲ្យឈ្មោះអាន ហេង អនុប្រធានការិ

យាល័យអប់រំស្រុក ក្នុងតំលៃ១ម៉ែត្រ 3500$ ( បីពាន់ប្រាំរយដុល្លា ) នាពេលកន្លងមកថ្មីៗនេះ។

 

លោក ខៀវ ប៉ាង អភិបាលស្រុក បាននិយាយខ្លីថា ដីនេះគឺស្រុកបានឯកភាពគ្នា កាត់លក់មែន គឺដើម្បីដោះ

បំណុលគេ ថ្លៃរៀបចំកម្មវិធីសម្ភោធ នឹងចំណាយផ្សេងៗ ធ្វើរបងថ្ម សរុបចំនួន4000$ ( បួនពាន់ដុល្លា ) ម្យ៉ាង

ដីនេះ បើកុំតែគាត់ខំការពារ ម្លេះចៅហ្វាយស្រុកមុន គេយកលក់បាត់ហើយ ។

 

លោក ខៀវ ប៉ាង អភិបាលស្រុក បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង ឲ្យដឹងទៀតថា ដីកាកបាតក្រហម

មានទទឹង២០ម៉ែត្រ ចឹងទុកត្រឹមតែ ១៧ ម៉ែត្រ គឺវាសមរម្យហើយ ទើបគាត់សម្រេចកាត់លក់ ៣ ម៉ែត្រ ក្នុង

១ម៉ែត្រ បានតែ500$ ( ប្រាំរយដុល្លា ) ទេ ។

 

ដោយឡែកលោកស្រី ឌុក ស៊ីដា ប្រធានសាខាកាកបាតក្រហមខេត្ត បានឲ្យដឹងកាពីល្ងាចថ្ងៃ ម្សិលមិញថា

លោកស្រី មិនបានដឹងរឿងនេះទេ ហើយកន្លងមកលោកស្រី បានដាក់ឲ្យអនុសាខា និមួយៗ ធ្វើបញ្ជីតារាង

អចលនទ្រព្យ ផ្ញើមកខេត្ត តែរហូតមកដល់ថ្ងៃនេះ មិនឃើញស្រុកណាផ្ញើមកទេ។

 

ចំណែកអនុសាខាប្រាសាទសំបូរ គឺស្ដេចថៃសិរិនដន បានឧបត្ថម្ភថវិកា20000$ ( ពីម៉ឺនដុល្លា ) សំរាប់កសាង

អគារឲ្យ នឹងបំពាក់បរិក្ខាក្នុងអគារ។ រីឯការធ្វើរបងខាងមុខ គឺបានមកពីសប្បុរសជន ក្នុងស្រុក ជួយឧបត្ថម្ភ

ហើយសាខាខេត្ត ក៍បានជួយឧបត្ថម្ភ សំរាបការរៀបចំ ដាក់ដី ឆាយដីទីធ្លា1000$ ( មួយពាន់ដុល្លា ) ផងដែរ

តែត្រង់ថា អាជ្ញាធរជំពាក់គេយ៉ាងមេច លោកស្រីមិនដឹងទេ តែចាំគាត់សួរនាំសិន តែបើចង់កាត់ដីលក់យ៉ាង

ណានោះ គួរតែប្រាប់គាត់ឲ្យដឹងផង។

 

ពាក់ព័ន្ធការទិញលក់ដី អនុសាខាកាកបាតក្រហម ខាងលើនេះ អ្កយកព័ត៌មានយើង បានទូរស័ព្ទទៅសំការ

បំភ្លឺ ពីលោក អាន ហេង ដែរជាអ្នកទិញដីដើម្បីពង្រីក ធ្វើលំនៅដ្ឋានខាងលើនេះ មិនអាចសំការបំភ្លឺបានទេ

ដោយប្រពន្ធលោក អាន ហេង ជាអ្នកលើទូរស័ព្ទទទួល ហើយប្រាប់ថាប្ដីគាត់មិននៅទេ ហើយរឿងនេះ គាត់

មិនដឹងទេ។

 

ទោះយ៉ាងណាការឃុបឃិតគ្នា ពីសំណាក់អាជ្ញាធរស្រុ យកដីអនុសាខាកាកបាតក្រហមលក់ ឲ្យទៅ ឈ្មោះ

អាន ហេង ត្រូវបានមហាជនមើលឃើញ ផងដែរថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ របងថ្មចាស់ត្រូវបាន

គេវាយកម្ទេចហើយសាងសង់របងថ្មថ្មី យ៉ាងប្រញ៉ាប់ប្រញ៉ាល់ ដោយដាក់កម្មករជាច្រើននាក់ សម្រុកធ្វើកាល

ពីថ្ងៃទី១២.១៣ ខែសីហា ឆ្នាំ២០១៦នេះ ហាក់មានចេតនា ចង់បំបិតភស្តុតាងនោះ ទាំងនេះត្រូវបានមតិមហា

ជនរិះគន់ ទៅលើអាជ្ញាធរស្រុក នឹងស្ថាប័នពាក់ព័ន្ធថា សូម្បីតែដីកាកបាតក្រហម ក៍ពួកគេហ៊ានលួចលក់

ដោយគ្មានអៀនខ្មាស់ វាជ្រុលពេកហើយ។

 

ពលរដ្ឋរស់នៅខេត្តកំពង់ធំ ជាច្រើនបានសូមណូមពរ ដល់ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្ត មេត្តា

ជួយអន្តរាគមន៍ផង បើមិនដូចច្នោះទេ មុខតែលោក ខៀវ ប៉ាង អភិបាលស្រុក គាត់កាត់លក់ម្ដងបន្តិចៗអស់

ហើយ ថ្ងៃនឹងគាត់កាត់លក់ ៣ម៉ែត្រ គាត់ថាសងបំណុលគេ បើថ្ងៃក្រោយគាត់លួចកាត់លក់ ១០ម៉ែត្រទៀត

តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ សុំសម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក

បាតក្រហមកម្ពុជា សុំមេត្តាជួយអន្តរាគមន៍ ជាបន្ទាន់ផង ព្រោះគ្រិះសំណង់ជារបងនេះ អាចសងរួចរាល់នៅ

ថ្ងៃទី១៦.១៧ នេះហើយ ៕

 

2016-08-13_21.32.12 IMG-20160813-WA0022 IMG-20160813-WA0020

សូមជួយស៊ែរព័ត៌មាននេះផង: