ដោយ ៖ សុខ កុសល កម្ពុជា ជោគជ័យ CSN
បាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍គួឲ្យរន្ធត់ រវាងរថយន្តធុនធំ ម៉ាកហ៊ីណូកង់១០ សណ្ដោងរឺប៉ក
របស់ថៃ បុកម៉ូតូបុរបវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ បាន
កើតឡើង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំតាស្ដា ស្រុកសំពៅលូន
ខេត្តបាត់ដំបង។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសវ័យចំណាស់ ដែរជាជនរងគ្រោះ
ឈ្មោះ នូវ លឹម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងទៅចំការយ៉ាងលឿន ហាក់ដួចជា ឋិតក្នុងស្ថានភាពស្រវិងស្រា លុះមកដល់
ផ្លូវកែង ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានរេចង្កូតម៉ូតូ ទៅបុករថយន្តតែម្ដង បណ្ដាលឲ្យដាច់ក្បាល
ចេញពីខ្លួន ស្លាប់នៅនឹងកន្លែងកើតហេតុនោះភ្លាមៗ។
ទោះយ៉ាងណាសមត្ថកិច្ច ស្រុកសំពៅលូន បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែរជាតៃកុងរថយន្តខាងលើ ឈ្មោះ
សារាវុធ ខាំសិន នៅអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួ នឹងដោះស្រាយទៅតាមនិតិ
វិធីច្បាប់នៅពេលក្រោយ។ ចំណែងសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅខាងក្រុមគ្រួសារ យកទៅកសាង
ធ្វើបុណ្យទៅតាមប្រពៃណី។/