ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
មណ្ឌលគិរី ៖ យោងតសមប្រភពព័ត៌មាន ពីប្រជាសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈើ
ប្រណីត និងឈើប្រភេទលេខ១ ក្នុងព្រៃសហគមន៍ ព្រៃការពារ និងព្រៃអភិរក្ស នៅតែប្រឈម នឹងការបំផ្លាញ
ពិក្រុមឈ្មួញ និងអ្នកមានអំណាច ដែលបានឃុបឃិតគ្នា ។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួន បានយកមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីយោធាការពារព្រំដែន និងមន្ត្រី
នគរបាលការពារព្រំដែន ធ្វើជាខ្នងបង្អែកដើម្បីងាយស្រួល ក្នុងការដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀត
ណាម។ ហេតុនេះហើយ ទើបបទល្មើសដឹកជញ្ជូនឈើប្រណីត ទៅប្រទេសវៀតណាម តាមតំបន់ព្រំដែន នៃ
ស្រុកកោះញែក នៅតែបន្តកើតមានឥតឈប់ឈរ ។
ក្នុងស្រុកកោះញែក មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យអ្នកយកព័ត៌មានយើងដឹងថា មេបញ្ជារការយោធា កងអនុ
សេនាធំទី៣ ប្រចាំទិសកោះញែក ខេត្តមណ្ឌលគិរីគឺ ជាអ្នកកាងឈ្មួញ ដឹកជញ្ជូនឈើ ទៅលក់នៅប្រទេស
វៀតណាម ដើម្បីជាថ្នូរនឹង ផលប្រយោជន៍។ ជាមួយគ្នានេះ ក៏មានការឃុបឃិត ពីសំណាក់នាយផ្នែក រដ្ឋបាល
ព្រៃឈើកោះញែកផងដែរ ទើបបទល្មើសបន្ត រាលដាលយ៉ាងគគ្រឹកគគ្រេង ហើយការបង្ក្រាប ពុំមានប្រសិទ្ធ
ភាពទាល់តែសោះ។
សកម្មជនព្រៃឈើ និងមន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល បានឲ្យដឹងថា បច្ចុប្បន្ន មានឈ្មួញមួយចំនួន បន្តធ្វើសកម្ម
ភាព ប្រមូលទិញឈើ នៅក្នុងស្រុកកោះញែក ហើយដឹកជញ្ជូនឆ្លងកាត់ ស្រុកលំផាត់ និងក្រុងបានលុង ខេត្ត
រតនគិរី យកទៅលក់ នៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ដោយមានការឃុបឃិត ជាមួយសមត្ថកិច្ច
ច្រើនស្ថាប័ន។ រីឯឈ្មួញមួយចំនួនទៀត បានយកមន្ត្រីយោធា ការពារព្រំដែន ក្នុងស្រុកកោះញែក ធ្វើជាខ្នង
បង្អែក ហើយមន្ត្រីយោធាទាំងនោះ ការពារឈ្មួញដឹកជញ្ជូនឈើ ទៅលក់នៅប្រទេស ជិតខាងយ៉ាងក្រអឺត
ក្រទម ៕