បុរសម្នាក់ក្អួតឈាមស្លាប់ភ្លាមៗនៅលើទូកដរ មានការភ្ញាក់ផ្អើលទាំងព្រឹក

ខេត្តកំពង់ឆ្នាំង៖ អ្នកយកព័ត៌មានម្នាក់បានស្លាប់ភ្លាមៗនៅកាណូតដរ ពេលដែលកាណូតដរបានចេញដំ

ណើរបានពាក់កណ្តាលផ្លូវ ក្នុងដំណើរបំពេញបេសកកម្មទៅស្រុកកំពង់លែង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ

បានកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុច កែងបត់ដីដុល ស្ថិត

នៅព្រំប្រទល់រវាងស្រុកកំពង់លែង និង ក្រុងកំពង់ឆ្នាំង ។

 

សមត្ថកិច្ចបានអោយដឹងថា បុរសដែលស្លាប់នេះ មានឈ្មោះថា រស់ សំអាត អាយុ៥២ឆ្នាំ រស់នៅភូមិត្រពាំងបី

សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាអ្នកយកព័តមានអោយការសែតខ្មែរម្ចាស់ស្រុក បានធ្វើដំណើរឡើងជិះ

កាណូតនៅជើងម៉ោង៨និង៣០នាទី ។

 

អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះ មានសភាពស្លេកស្លាំង

ប៉ុន្តែអង្គុយជជែកគ្នាលេងធម្មតា នៅផ្នែកខាងលើក្បែរកន្លែងអ្នកបើកបរការណូតផងដែរ ស្រាប់តែនៅពេល

កាណូតបានចេញដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រែកដីដុល ដែលជាកន្លែងស្តាព្រែកនោះ ក៍មានអាការៈ

ក្អកយ៉ាងខ្លាំង និង ក្អួតរហូតដល់ធ្លាក់ឈាមយ៉ាងច្រើនទៀតផង ពេលនោះក៍ប្រាប់អ្នកបើកបរអោយឈប់

ហើយចង់ត្រឡប់ទៅវិញ ឃើញដូចនេះ អ្នកបើកបរបានបង្អង់ល្បឿន និង បាននាំគ្នាជួយសង្គ្រោះគាត់ ពេល

នោះបុរសរូបនេះបានលុតជង្គង់ និង បានក្អួតម្តងទៀត ហើយធ្លាក់ឈាមកាន់តែច្រើន និងបានដាច់ខ្យល់ស្លាប់

ភ្លាមៗតែម្តង ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកកំពង់លែង បានមកពិនិត្យធ្វើកោសល្យវិច័យ និង បានធ្វើ

កាសន្និដ្ឋានជាលើកដំបូងថា បុរសជាអ្នកយកព័តមានអោយកាសែតខ្មែរម្ចាស់ស្រុកនេះស្លាប់ដោយសារធ្លាក់

ឈាមច្រើនពេក គឺដោយសារជំងឺខ្លួនឯងផ្ទាល់ ។ ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពជូនទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាម

ប្រពៃណី ៕

 

2016-08-15_16.12.35 IMG-20160815-WA0005 IMG-20160815-WA0015 IMG-20160815-WA0006 IMG-20160815-WA0004

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author