ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
មណ្ឌលគិរី ៖ ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ បន្ទាប់ពីធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះ
ម្នាក់ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ នៅពេលនោះ ក្រុមគ្រួសាររបស់
សពបានគិតថា ជាករណីគ្រោះថ្នាក់ចរាចរណ៏ តែសមត្ថកិច្ច នៅតែបន្តការស៊ើបអង្កេត ទៅលើករណីនេះ រយ:
ពេល៤៨ម៉ោង។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ខាងក្រុមគ្រួសារសពជនរងគ្រោះ បានរាយការណ៍ ទៅសមត្ថកិច្ចថា
វាជារឿងគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ប៉ុន្តែនៅពេលដែរសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ
ឃើញ សពជនរងគ្រោះ ស្លាប់នៅលើផ្លូវ និងឃើញមានម៉ូតូដួលក្បែរនោះផង ទើបមានការសង្ស័យ សមត្ថកិច្ច
ជំនាញ នៃស្នងការដ្ឋានខេត្ត បានសហការជាមួយ នគរបាលស្រុកពេជ្រាដា បានចុះទៅត្រួតពិនិត្យ ធ្វើកោស
ល្យវិច្ឆ័យ ឃើញថា ជនរងគ្រោះមានស្នាកស្នាមបណ្តាលមក ពីអំពើឃាតកម្ម។ ភ្លាៗនោះមន្ត្រីជំនាញ ក៏បាន
ព្យាយាមស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនដៃដល់បាន។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំងនោះ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច
តាមប្រម៉ាញ់ ដោយតាមចាប់ខ្លួនជនដៃដល់ បានចំនួនពីរនាក់ នៅវេលាម៉ោង០៩ និង៣០ នាទីព្រឹក ថ្ងៃទី១៥
ខែសីហា ឆ្នាំ២០១៦នេះ នៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនសង្ស័យទី១ មានឈ្មោះ ក្លុក ផៅភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ ទី២ ឈ្មោះ តេន
វិញ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ ជនសង្ស័យទាំងពីរខាងលើ រស់នៅ ភូមិ ឃុំ កើត
ហេតុខាងលើ។ ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ បានសារភាពថា ពិតជាបានវាយសំលាប់ ជនរងគ្រោះ
ឈ្មោះ កិច សាវី ពិតមែន ព្រោះតែគំនុំកន្លងមក។ បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃាត់ខ្លួន ដើម្បីកសាង
សំណុំរឿង បញ្ជូនទៅតាមនិតិវិធីច្បាប់៕