ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
មណ្ឌលគិរី ៖ មេភូមិរវ៉ាក់ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាល ស្រុកកោះញែក ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែ
សីហា ឆ្នាំ២០១៦ ទៅធ្វើការសាកសួបំភ្លឺ ទៅតាមពាក្យបណ្ដឹង របស់ស្ត្រីពិការជើងម្នាក់ ពីបទចាប់រំលោភសេព
សន្ថវ: កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងមកនេះ នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញ បញ្ជូនទៅសាកសួរបន្ត នៅស្នងការដ្ឋាន នគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៥
ខែសីហា ឆ្នាំ២០១៦នេះ ក្រោយឃាត់ខ្លួនបានមួយយប់ នៅអធិការដ្ឋាន នគរបាលស្រុកកោះញែក ដោយជន
សង្ស័យនោះ មិនបានផ្តល់ចម្លើយ ដល់សមត្ថកិច្ច។
លោក ខ្លួត សុឃា អធិការស្រុកកោះញែក បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព រំលោភនារីរងគ្រោះ
ដែលជាមនុស្សពិការស្វឹតជើង ដើរមិនរួច និងជាកូនស្រីបង្កើតរបស់ខ្លួនឯងផងនោះ ត្រូវបាននារីរងគ្រោះ មក
ប្តឹងសមត្ថកិច្ច ដោយឲ្យអ្នកភូមិជូនទៅប៉ុស្តិ៍ នគរបាល ដើម្បីជួយអន្តរាគមន៏។
លោកបានបន្តថា នៅពេលកើតហេតុ ជនរងគ្រោះបាននៅផ្ទះម្នាក់ឯង ព្រោះរដូវនេះជារដូវធ្វើស្រែ ហើយម្តាយ
នឹងបងប្អូននាង បានទៅធ្វើស្រែចម្ការអស់ ដោយនាងជាអ្នកនៅចាំផ្ទះ តែពីរនាក់ជនសង្ស័យដែលត្រូវជាឪពុក។
នារីរងគ្រោះ ឈ្មោះ ព្រុត រង្វាន់ ភេទ ស្រី អាយុ២២ឆ្នាំ ជនជាតិ ព្នង ចំណែកជនសង្ស័យ ជាឪពុកនារីរងគ្រោះ
មានឈ្មោះ ទុត ព្រុត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ព្នង ។ បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច នៃ
ស្នងការដ្ឋាន នគរបាលខេត្ត សាកសួរបន្ត ដើម្បីរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕