មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្វែងយល់ពីលិខិតផ្ទេរសិទ្ធិកាន់កាប់ពិត និងក្លែងក្លាយ ប្រយ័ត្នចាញ់បោកគេ!!!

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុក ( រដ្ឋបាលខណ្ឌជ្រោយចង្វារ ) បានធ្វើការដំណឹងដល់សាធារណជន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាៈ “ក្រោយពីបានធ្វើការត្រួតពិនិត្យនីត្យានុកូលភាពនៃលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដែលមានលេខ ០៥៨ លប.ច្រ.រ.១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ យ៉ាងយកចិត្តទុកដាក់រួចមក នៅថ្ងៃនេះរដ្ឋបាលខណ្ឌជ្រោយចង្វារ ចាប់បានករណីប្រព្រឹត្តអំពើក្លែងបន្លំឯកសារសារធារណៈ ដែលក្នុងនោះរួមមានការក្លែងហត្ថលេខា និងត្រារដ្ឋបាលខណ្ឌជាដើម ដែលអំពើក្លែងបន្លំនេះ គឺជាបទល្មើសព្រហ្មទណ្ឌ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ចប្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងសមត្ថកិច្ចសួរចម្លើយដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

អាស្រ័យដូចបានជូនដំណឹងខាងលើ និងដើម្បីការពារផលប្រយោជន៍របស់សាធារណជនដែលមានបំណងធ្វើការចាត់ចែង ឬផ្ទេរកម្មសិទ្ធិ ឬដាក់ប្រាតិភោគ សូមសាធារណជនមកធ្វើការទំនាក់ទំនង និងធ្វើការត្រួតពិនិត្យអំពីនីត្យានុកូលភាពនៃឯកសារដើមរបស់អស់លោកអ្នកនៅសាលាខណ្ឌជ្រោយចង្វារជាមុនសិន៕”

គួរកត់សម្គាល់ផងដែរថា រវាងលិខិតផ្ទេរសិទ្ធិ ពិតប្រាកដ និង ក្លែងក្លាយ នេះ យើងសង្កេតឃើញថាត្រង់ចំណុច ត្រា មានសភាពខុសប្លែកពីគ្នារវាងច្បាប់ដើម និងចម្លង ព្រោះថាលិខិតក្លែងក្លាយនោះជាប្រភេទលិខិតដែលចម្លងពីលិខិតពិតប្រាកដតាមរយះម៉ាស៊ីនព្រីន ដូចឆ្នេះទើបទឹកថ្នាំព្រីនរីករាលដាលធ្វើអោយដានទឹកថ្នាំលើក្រដាសមើលទៅដូចជារាងប្រតាក រឺឡើងដានធំជាងច្បាប់ដើម ព្រមទាំងមានកន្លែងអក្សខ្លះមានពណ៌ខុសគ្នាពីលិខិតពិតប្រាកដផងដែរ៕

e-11e-1 e3

e2

Nonamess

Share on Facebook