Nokia ត្រឡប់មកវិញ ជាមួយរូបរាងទាន់សម័យ និងដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ Android

Nokia គឺជាម៉ាកទូរស័ព្ទ ដែលនរណាៗក៏ស្គាល់ ជាពិសេស ម៉ូឌែល Nokia 1280 កំពូលទូរស័ព្ទដែលធុន និងកាន់ថ្មបានយូ សម្លេងឮច្បាស់ ដែលប្រជាជនកម្ពុជាយើងនិយមហៅថា (អ៊ិនចុចពិល) ។ ក្រុមហ៊ុន Nokia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ ដោយស្ថាបនិកល្បីឈ្នោះបីរូប គឺលោក Fredrik Idestam, Leo Mechelin និង លោក Eduard Polón។

ក្រុមហ៊ុន Nokia ទទួលបានភាពល្បីល្បាញជាបន្តបន្ទាប់ រហូតដល់ល្បីកក្រើកទូទាំងពិភពលោក។ ប៉ុន្តែនៅឆ្នាំ ២០១៤ ក្រុមហ៊ុនទូរស័ព្ទដែលធ្លាប់តែឈ ក្នុងដំណែងលំដាប់កំពូលស្មាតហ្វូន (Smart Phone) ត្រូវបានបាត់បង់។  ក្រុមហ៊ុនក៏បានព្យាយាមប្រើប្រាស់នូវយុទ្ធសាស្ត្រមួយចំនួនផងដែរ ដើម្បីរក្សាលំនឹងទីផ្សារបស់ខ្លួនសម្រាប់ពពួកម៉ូឌែលទំនើប តែហាក់មិនបានផលឡើយ ដោយសារតែកាលនោះក្រុមហ៊ុនមិនព្រមទទួលយកប្រព័ន្ធប្រតិបត្តិការណ៍ Adroid ដាក់អោយដំណើរការលើទូរស័ព្ទរបស់ខ្លួនដូចជា Samsung-LG ឬឺក៏ Sony ឡើយ។

Nokiea-F-phone

ការវិញមកជាថ្មី របស់ Nokia ជាមួយ Model Nokia P1 ដែលមានរូបរាងដ៏គួរឲ្យចាប់អារម្មណ៍នេះ បានសម្រេចបំពាក់ ក៏ដូចជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការ ដ៏ពេញនិមយទៀតនោះធ្វើឲ្យវា កាន់តែទាក់ទាញចិត្តអតិថិជនកាន់តែខ្លាំងមែនទែន គឺមានន័យថា រាល់កម្មវិធី រឺការប្រើប្រាស់ផ្សេងៗទៀត មានភាពស្រដៀងគ្នាទៅនឹងម៉ាកទូរស័ព្ទ Samsung-Sony-LG ដែរ សូម្បីតែ កម្មវិធី-ហ្គេម ក៏អាចដាក់ប្រើត្រូវគ្នាផងដែរ។

ទូរស័ព្ទ Nokia P1 មាន សារព័ត៌បរទេសជាច្រើន បានចុះផ្សាយពីលក្ខណៈសម្បត្តិ (spec)របស់វា គឺ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android, ទំហំអេក្រង់ 5.3 inch អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD, ប្រើប្រាស់ CPU ប្រភេទ Snapdragon 820, មានRAM 3GB ជាមួយនឹង ទំហំផ្ទុកទិន្នន័យទំហំ 32GB មាន Camera ទំហំ 22.6 MP ជាមួយនឹង f/1.9 Aperture និងមានកំលាំងថ្ម 3000 mAh។

The-design-concept-of-a-smartphone-from-Nokia

ការលេចចេញជារូបរាងលើប្រព័ន្ធ Internet នេះ វាមិនមែនជាលើកទីមួយនោះទេ នាពេលថ្មីៗនេះ ព័ត៌មានជាច្រើននិយាយអំពីការវិលមកវិញរបស់ Nokia តែមិនមានអ្វីជាក់លាក់នោះទេគឺ វាគ្រាន់តែជាការឮ តតគ្នាតែប៉ុណ្ណោះ។ តែយ៉ាងណាម៉ិញ យើងចាំមើលការប្រកាសជាផ្លូវការ របស់ក្រុមហ៊ុន Nokia ថាតើវាយ៉ាងណា? ហើយតើ ព័ត៌មាននៃ ការចូលមកប្រឡូកក្នុងទីផ្សារ ដ៏ប្រគួតប្រជែងនេះ មែនរឺក៏យ៉ាងណា ចាំមើលទាំងអស់គ្នា ជាពិសេស Nokia Fans។

ប្រភព៖ nokiapoweruser

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author