មួយរយះចុងក្រោយនេះរូបថតដែលសម្តេចថតនៅលើ Facebook page របស់គាត់ បានកាន់របស់ម្យ៉ាង មើលទៅដូចជាទូរស័ព្ទបន្តិច ដូចជាកាមេរ៉ាបន្តិច ដែលធ្វើឲ្យបងប្អូនជាច្រើននាក់បានឆ្ងល់។ បន្ទាប់ពីមានចម្ងល់ប៉ុន្មានថ្ងៃនេះ ទើបបងប្រុសម្នាក់ដាច់ចិត្តសួរសម្តេចតាមរយះ Comment ថា៖ សុំអភ័យទោសសម្តេច សម្តេចកាន់អ្វីនៅក្នុងដៃ? ព្រឹកមិញក្មួយបង្ហោះរូបនេះ មានគេសួរច្រើនណាស់ ។ ក្មួយសូមគោរពជូនពរសម្តេច សំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសមានសុវត្ថិភាពគ្រប់ពេលវេលា។
មិនយូរប៉ុន្មានសម្តេចបាន ឆ្លើយតបទៅបងប្រុសម្នាក់នោះថា៖ នេះជាម៉ាសុីនថតរូប ថតវីដេអូដែលអាច ថតបាន៣៦០អង្សា។ មាន wifi បញ្ជូនរូបភាពមកក្នុងទូរស័ព្ទ។ សុំក្មួយៗយកចិត្តទុកដាក់រៀនសូត្រ ប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសថ្មីៗដើម្បីការលូតលាស់របស់ប្រទេសជាតិ។ ហើយសម្តេចតេជោបានបន្ថែមទៀតថា៖ នេះជាកាដូអគ្គរដ្ឋទូតសឹង្ហបូរីនិងជាផលិតផលជប៉ុន។ អ៊ុំក៏មិនដឹងថាថ្លៃប៉ុន្មាននោះដែរ។ ខាងមុខនេះអាចមានលក់នៅប្រទេសយើងហើយ។ តាមប៉ាន់ស្មានមិនថ្លៃជាងIphone ទេ។