អាវុធហត្ថសហការកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជន សង្ស័យប្រើប្រាស់គ្រឿងញៀនកំពុងធ្វើសកម្មភាព

ដោយ ៖ សុខ កុសល កម្ពុជា ជោគជ័យ

 

 

បាត់ដំបង ៖ ជនសង្ស័យ ព្រមជាមួយថ្នាំញៀន ត្រូវបានកម្លាំងអាវុធហត្ថ ស្រុកភ្នំព្រឹក សហការជាមួយកម្លាំង

ប៉ុស្តិ៍នគរបាលរដ្ឋាបាលឃុំបួរ ឃាតខ្លួនបុរសម្នាក់ ជាមុខសញ្ញាជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនពកាលពីថ្ងៃ

ទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិដំណាកបេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

 

ជនសង្ស័យខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ រៀម កុសល អាយុ ៣៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ

ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅភូមិ ឃុំ ខាងលើ និងដកហូតវត្ថុតាងងរួមមាន ថ្នាំញៀន ( WY ) ចំនួន៨៤គ្រាប់

ម៉ាទឹកកក ចំនួន៥កញ្ចប់តូច កាំបិតចុងស្រួច២ ម៉ាឡេត១ ទូរស័ព្ទ២គ្រឿង និងខ្សែរ-់កក្រឡៃ១ខ្សែ។

 

បច្ចុប្បន្នជនសង្ស័យ ត្រូវអាវុធហត្ថស្រុកភ្នំព្រឹក កសាងសំណុំរឿងណបញ្ជូនទៅសាលាដំបូងណខេត្តបាត់ដំបង

ដើម្បីចាត់ការទៅតាមនិតិវិធី។/

 

2016-08-19_14.19.29

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author