មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ជិះពោងនៅក្បែរឆ្នេរ រលកបក់បោកគួចពន្លិច ឈ្លក់ទឹកស្លាប់ (មានវីដេអូ) សូមជួយ Share

ក្រុងព្រះសីហនុ៖ កាលពីវេលាម៉ោង ៣ និង ៤៧ រសៀលថ្ងៃទី១៩ សីហា ២០១៦នេះ មានហេតុការលង់ទឹកមួយ នៅឆ្នេរអូរឈេីទាល (កំពង់សោម) ក្រុមជួយសង្គ្រោះ បានព្យាយាមជួយសង្គ្រោះ បុរសម្នាក់ ដែលលង់ទឹកសមុទ្រ ក្នុងស្ថានភាព ធ្ងន់ធ្ងរជាងគេ ក្រោយពេលដែល ជនរងគ្រោះ និងមិត្តភក្រ័ នាំគ្នាជិះពោងកំសាន្តលេង នៅក្បែរឆ្នេរសមុទ្រ ហេីយត្រូវទឹករលកគួចពន្លិច ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ និងមិត្តភក្រ័ មិនមែនជាអ្នករស់នៅខេត្តព្រះសីហនុទេ គឺជាអ្នករស់នៅភ្នំពេញ និងមកពីបណ្តាខេត្តផ្សេងៗ ។

ក្រោយពីព្យាយាមសង្គ្រោះបឋម មិនបានលទ្ធផល ជនរងគ្រោះក៏ត្រូវបាននាំយកទៅ សង្គ្រោះបន្តនៅឯមន្ទីរពេទ្យ ប៉ុន្តែបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យអះអាងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហេីយ៕

សូុមទស្សនាវីដេអូខាងក្រោម៖

Share on Facebook