លោកសាតគឹមសាន្តនាយផ្នែកសណ្ដាប់ធ្នាប់ ចរាចេណ៍រងការរិះគន់ពីមហាជនថាអសកម្ម​ ក្នុងការងាររៀបចំសណ្ដាប់ធ្នាប់

ដោយ ៖ សុខ កុសល កម្ពុជា ជោគជ័យ CSN

បាត់ដំបង ៖ បច្ចុប្បន្នគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ កើតមានស្ទើគ្រប់ទីកន្លង នៅក្នុងប្រទេសកម្ពុជា
គឺបណ្ដាលមកពីកត្តាច្រើនយ៉ាង មានដូចជាការបើបបរ មានល្បឿនលឿនហួសកំណត់ បើកបរឋិតក្នុងស្ថាន
ភាពស្រវឹង ដឹកសំពីងសំពោង ។ល។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ គេបានសង្កេតឃើញ នៅក្នុងក្រុងបាតើដំបង មានអ្នកបើក
បរម៉ូតូ នឹងរថយន្ត មិនគោលរពច្បាប់ចរាចេណ៍ជើងគោកជាច្រើន ដោយមិនមានមន្ត្រីអនុវត្តន៍ច្បាប់ចរាចរណ៍
ជើងគោក ធ្វើការផាកវិន័យ ទៅលើជនដែរមិនគោរពច្បាប់ទាល់តែសោះ គឺជំនាញខាងតែយកលុយដាក់ហោ
ប៉ៅ សម្រាប់ផលប្រយោជន៍ ផ្ទាល់ខ្លួនទៅវិញ មិនបានស្ដាប់ទៅតាម អនុសាសន៍ សម្រេចតេជោល ហ៊ុន សែន
ដែរតែងតែ ក្រើនរំលឹកនូវពាក្យស្លោកថា ថ្ងៃនេះថ្ងៃស្អែក កំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ពាក់ព័ន្ធចរាចរណ៍ គ្មានសណ្ដាប់ធ្នាប់ នៅក្នុងក្រុងបាត់ដំបង ប្រជាពលរដ្ឋបានរិះគន់ លោក សាត គឹមសាន្ត
នាយផ្នែកចរាចរណ៍ផ្លូគោកថា បណ្ដោយឲ្យរថយន្តដឹកដី និងរថយន្តដឹកទំនិញធំៗ ដឹកសំពីងសំពោង ទាក់
ខ្សែរភ្លើង និងបង្កការកកស្ទះ ដល់អ្នកធ្វើដំណើរស្ទើគ្រប់ទីកន្លែង។

គួរំលឹកផងដែរថា រថយន្តធន់ធំ មិនត្រូវបានអនុញ្ញាត អោយបើកបរចូលក្រុងឡើយ ត្រូវធ្វើរាចរណ៍ ទៅតាម
ផ្លូវក្រវ៉ាត់ក្រុង ប៉ុន្តែមកពីភាពអសកម្ម នឹងភាពធូរលុងរបស់សមត្ថកិច្ច ទើបរថយន្តធំៗ ដឹកទំនិញសំពីងសំ
ពោង នឹងរថយន្តដឹកដី នៅតែមានបើកបររយ៉េរញ៉ៃ ពេញក្រុងដដែល ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នក
ធ្វើដំណើរតាមដងផ្លូវ ដោយសារថយន្តដឹកទំនិញសំពីងសំពោង នឹងរថយន្តដឹកដីនេះ។

ទោះយ៉ាងណា ជុំវិញការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋខាងលើ អ្នកយកព័ត៌មានយើង មិនអាចធ្វើការសំបំភ្លឺ
ពីលោក សាត គឹមសាន្ត នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានទេ ព្រោះគ្នានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។/

 

2016-08-20_12.38.39 2016-08-20_12.42.13 2016-08-20_12.43.15 2016-08-20_12.41.07 2016-08-20_12.40.07

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author