ដោយ ៖ អង្គភាព កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ ជាការពិតណាស់ ល្បែងស៊ីសងកត់កន្ទុយលេខឆ្នោតយួន មកទល់ពេលនេះ គេសង្កេតឃើញកើត
យ៉ាងគគ្រិកគគ្រេង រីកដូចផ្សឹត ជាពិសេសនៅក្នុងទឹកដីខណ្ឌច្បារអំពៅ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៦កម៊ន្លងមកនេះ អ្នកយកព័ត៌មានយើង បានចុះទៅថតផ្តិតយករូបភាព នៅក្នុងផ្ទះពេទ្យ សើស្បែក
វេជ្ជបណ្ឌិត កែវ លី ផ្ទះលេខ78E ផ្លូវលេខ622 គល់ស្ពានផ្សារច្បារអំពៅ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌ
ច្បារអំពៅ រាជធានីភ្នំពេញ បង្កប់ទៅដោយល្បែងខុសច្បាប់ កត់ឆ្នោតយួន យ៉ាងអនាធិបតេយ្យ មិនដែរឃើញ
សមត្ថកិច្ច ឬអាជ្ជាធរណាម្នាក់ ចុះទៅធ្វើការហាមឃាត់នោះឡើយ។
ប្រភពពីបងស្រីម្នាក់ រស់នៅសង្កាត់ច្បារអំពៅ ដែរសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ទាំងទឹកមុខ ក្រៀមក្រំ
ឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើង បានដឹងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ
ថា រូបគាត់កាលពីប៉ុន្មានខែមុន ក៍ធ្លាប់ឆ្កួតនឹងកឆ្នោតនេះផងដែរ រហូតដល់ប្ដីវ៉ៃ ពីរទៅបីដងហើយ នៅតែលួច
លេងដដែរ ជួនអីចាក់១ដងអស់៥ម៉ឺន ទៅ៨ម៉ឺនវៀល ក្នុង១ថ្ងៃ បើថ្ងៃណាដេកយល់សប្ដិល្អ អាចប្រមូលលុយ
ពីផ្ទះទៅចាក់អស់ក៍មានដែរ តែមិនដែរត្រូវទេ ត្រូវតែដៃ នឹងជើងអប្ដីប៉ណ្ណោះ ។
ដោយឡែងបងប្រុសម្នាក់រត់ទុកៗ នៅផ្សារច្បារអំពៅ ក៍បានលើឡើងស្រដៀងគ្នា ទៅនឹងបងស្រីខាងលើផង
ដែរ គាត់រត់ទុកៗសព្វថ្ងៃ មិនដែរបានលុយចូលផ្ទះទេ ឲ្យតែបានលុយបន្តិចបន្តួច ចូលបង្ហើយអស់ មិនដែរត្រូវ
ម្ដងណាទេ ត្រូវតែមាត់ប្រពន្ធ ជេរដៀលតែប៉ុណ្ណោះ។
ពាក់ព័ន្ធទីតាំងកត់ឆ្នោតដ៍ធំខាងលើនេះ ខណ:ពេលអ្នកយកព័ត៌មានយើង ចុះទៅថតផ្ដិតយករូបភាព ត្រូវបាន
អ្នកញឿនឆ្នោតទាំងនោះ បាននិយាយឲ្យដឹងថា គាត់មកចាក់នៅទីនេះ មានការទុក្ខចិត្តជាងកន្លងផ្សេងៗ ទី១
បើត្រូវគេមានលុយសងគ្រប់ ព្រោះទីនេះគេជាមេធំ ហើយទី២នោះ មិនខ្លាចសមត្ថកិច្ចណាមកចាប់ចងនោះទេ
ព្រោះគេបានរៀបចំកញ្ចប់ ដាក់ប្រចាំខែទៅឲ្យ នាយប៉ុស្តិ៍ នឹងអធិការខណ្ឌ ព្រមទាំងលោកអភិបាលខណ្ឌ រួច
រាល់អស់ហើយ ទើបអាចលេងបានយ៉ាងសុខស្រួអញ្ចឹងនោះ។
គួបញ្ជាក់ផងដែរថា ក្រោយពីបានថតយករូបភាព នៅចំពុចទីតាំងខាងលើ អង្គភាពកាសែត (កម្ពុជា ជោគជ័យ )
នឹងគេហទព័រ ( CSN ) អង្គភាពកាសែត ( កោះពិជ្យ ) នឹងគេហទំព័រ ( សាន់ដេ ) ព្រមទាំងអ្នកយកព័ត៌មានឲ្យ
ទូរទស្សន៍ ១រូបផងនោះ បាននាំគ្នាទៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីផ្ដល់ព័ត៌មានជូនអធិការ តែ
ត្រូវបានមន្ត្រីនគរបាលនៅទីនោះ ចេញមកប្រាប់ថា អធិការជាប់រវល់មានភ្ញាវ ខណ:នោះអ្នកយកព័ត៌មានយើង
បាននាំគ្នាអង្គុយចាំនៅទីនោះ ពីម៉ោង២ជាង រហូតម៉ោង៥ជាងល្ងេច ថ្ងៃទី១៩ នោះ ប៉ុន្តែលោកអធិការបិទទ្វារ
មិនអនុញ្ញាតឲ្យ អ្នកយកព័ត៌មានយើង បានចូលជួបនឹងសំការបំភ្លឺបានទេ។/