មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មានចម្ងល់ជាច្រើនចោទសួរថា៖ តើសម្តេច ហ៊ុនសែន កំពុងកាន់អ្វីនៅក្នុងដៃ? (មានវីដេអូ)

ដោយ៖ លីហ៊ាង

អានអត្ថបទមុន ចុចត្រង់នេះ => ឆ្ងល់ទេ..ថាតើសម្តេចតេជោកាន់់របស់អ្វីនៅក្នុងដៃ?

បច្ចេកវិទ្យា៖ សព្វថ្ងៃនេះដូចយើងដឹងស្រាប់ហើយថា ប្រជាជននៅលើសកលលោក ជាពិសេសគឺយុវវ័យ តែងតែនិយមនាំគ្នាប្រើប្រាស់ នូវផលិតផលប្លែកៗ បច្ចេកវិទ្យាថ្មី ជាពិសេសនោះ គឺការថតរូប។ ពិតមែនហើយ សព្វថ្ងៃនេះប្រជាជនទូទៅនិយមនាំគ្នាថតរូបលេង ជាលក្ខណៈ selfie ហើយអ្នកខ្លះទៀតនោះ ពួកគេនិយមចូលចិត្តថតរូបភាពបែបប្លែកៗ ដែលមើលទៅគួរអោយទាក់ទាញ។ ដូចឆ្នេះ ឥលូវនេះ ជាមួយបច្ចេកវិទ្យាថ្មី និងចុងក្រោយគេបង្អស់របស់ ក្រុមហ៊ុន LG បាននាំមកជូនលោកអ្នកនូវផលិតផល និងជាឧបករណ៍ថ្មីមួយប្រភេទដែលមានឈ្មោះថា LG360 Degree Camera (កាមេរ៉ាថតរូបភាព និង វីដេអូបានជុំវិញខ្លួន)។

លក្ខណៈពិសេសរបស់ឧបករណ៍ថ្មីមួយនេះ៖ គឺវាមានសមត្ថភាពអាចថតយកនូវទិដ្ឋភាពជុំវិញខ្លួនយើង ដោយមិនចាំបាច់បង្វិលវា រឺក៏ធ្វើអ្វីនោះទេ គឺយើងគ្រាន់តែដាក់វានៅត្រង់ណាមួយកន្លែង រឺក៏កាន់ដើរ បណ្តើរ ហើយបើដំណើរការថតបណ្តើរទៅ គឺបានហើយ។ បន្ទាប់ពីថតហើយ លោកអ្នកអាចយកវាមកចាក់មើលនៅលើទូរស័ព្ទដៃ រឺក៏ Smart TV របស់អស់លោកអ្នកបាន ហើយបើសិនជាលោកអ្នកចង់មើលទិដ្ឋភាពត្រង់កន្លែងណាផ្សេងនោះ លោកអ្នកគ្រាន់តែយកម្រាមដៃអូសពីលើអ្នកក្រង់ទូរស័ព្ទ ទៅឆ្វេង ទៅស្តាំ ទៅលើ ទៅក្រោម តាមតែចិត្តលោកអ្នកចង់។

និយាយពីតម្លៃវិញ ឧបករណ៍នេះត្រូវបានដាក់លក់នៅលើទៅផ្សា អ៉ីនធឺណេត ក្នុងចន្លោះពី 200$ ទៅ 300$ តែប៉ុណ្ណោះ បើសិនជាយើងប្រៀធៀបតម្លៃវាជាមួយទូរស័ព្ទដៃ គឺវាមានតម្លៃទៀបជាងប្រភេទ Smart Phone ទំនើបៗសព្វថ្ងៃ៕

No2name 14045588_1076126029102560_1604739640858414045_n

13934887_2112382062320581_5945937432809813572_n

 

ទស្សនាវីដេអូ ដែលថតដោយការម៉េរា LG360 Degree Camera ក្នុងអំឡុងពេលមើលវីដេអូនេះដែរ លោកអ្នកអាចសាកល្បងប្រើម្រាមដៃអូសឆ្វេង អូសស្តាំសាកមើលបាន

ទស្សនាវីដេអូបង្ហាញពីឧបករណ៍៖

 

បើមិនអាចចាក់មើលបានទេនោះ សូមចុចតាមលីងនេះវិញ=> https://youtu.be/qe6B4sgtLiQ

Share on Facebook