សូមប្រុងប្រយ័ត្ន ! មានករណីផ្ទុះទូរស័ព្ទមួយទៀតហើយ នៅខ្មែរយើង

អត្ថបទដោយ ៖ លីហ៊ាង

ខេត្តកំពង់ឆ្នាំង ៖ មានករណីផ្ទុះទូរស័ព្ទមួយទៀតហើយ កើតឡើងនៅវេលាម៉ោង ប្រហែល ១១ និង ៣០ព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦  ត្រង់ចំណុចភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្មេងប្រុសរងគ្រោះម្នាក់នេះ បានរងរបួសត្រង់ផ្នែក ទ្រូងខាងស្តាំ និង ភ្នែក និងបណ្តាលអោយដាច់ម្រាមដៃពីរ ថែមទៀតផងដែរ បន្ទាប់ពីបានដឹង អ្នករបួស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរទេព្យបង្អែកខេត្ត។

បើយោងតាមប្រភព ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ A Bong Heng ដែលជាអ្នកផុសដំណឹងនេះ បានឲ្យដឹងថា ប្រភេទទូរស័ព្ទដែលបានផ្ទុះនោះ គឺជាម៉ាកទូរស័ព្ទចិន តែយ៉ាងណាមិញ យើងនៅមិនដឹងថា កត្តាដែលផ្ទុះនេះ បណ្តាលមកពីអីឲ្យប្រាកដនោះទេ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទៀត ថាតើបណ្តាលមកពីអីបានផ្ទុះ នៅពេលដែលបានទទួលព័ត៌មានច្បាស់ការ យើងនឹងធ្វើការចុះផ្សាយជូនជាដំណឹងបន្ថែមទៀតនៅពេលក្រោយ។

 


 

pteasphone-1

pteasphone-2

pteasphone-3

 

សូមជួយស៊ែរព័ត៌មាននេះផង: