គួឲ្យរន្ធត់បុរសម្នាក់រថយន្តធុនធំកិនចំក្បាលចេញខួល

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ខេត្តកណ្ដាល ៖ គួឲ្យរន្ធត់ណាស់បុរសម្នាក់ ត្រូវបានរថយន្តធុនធំ សណ្ដោងរឺម៉ក ( ផ្ទុកដែក ) កិនចំក្បាលធ្លាយ

ខួរ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីម៉ោង៥ នឹង១៥នាទី ល្ងេចថ្ងៃទី២១ ខែសីហា ឆ្នាំ

២០១៦នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចចន្លោះគីឡូម៉ែត្រ លេខ២៦-២៧ ស្ថិតក្នុងភូមិស្ដៅ

កន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

 

យោងតាមប្រភពអ្នកបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា មុនពេលកើកហេតុ

គេបានឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៍ខ្មៅ សេរី016 ពាក់ស្លាកលេខ ភ្នំពេញ

1FW .5013 ក្នុងទិសដៅពីភ្នំពេញ ទៅអ្នកលឿង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ខាង

លើ ម៉ូតូជនរងគ្រោះ ទៅប៉ះរថយន្ត១គ្រឿង មិនចាំម៉ាក បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួល ហើយក៍ត្រូវបាន

រថយន្ត ១គ្រឿងទៀតមកដល់ល្មម ដែរបើកបញ្ច្រាស់ទិសគ្នា កិនចំក្បាលស្លាប់តែម្ដង។

 

ប្រភពខាងលើបានបន្តថា ជនរងគ្រោះ មានឈ្មោះ កែម សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ បុខ

របកម្មករ មានទីលំនៅ ភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

 

ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយសមត្ថកិច្ខជំនាញ មកដល់កន្លែងកើតហេតុ

ធ្វើការវាស់វែង នឹងបានយករថយន្តបង្ក ព្រមទាំងម៉ូតូជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាន នគបាលស្រុក

ដើម្បីដោះស្រាយនៅពេលក្រោយ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅកសាង

ធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តបង្ក បន្ទាប់ពីហេតុការណ៍កើតឡើង បានរត់គេចខ្លួនបាត់

បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។/

 

2016-08-21_20.52.55 IMG-20160821-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author