មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកប៉ាងហៀងអធិការក្រុងបាត់ដំបងមើលមិនឃើញ វង់ល្បែងបៀអាប៉ោងនៅផ្ទះម៉ែត្រង៉ោល ឬក៍ជាឆ្នាំងបាយរបស់លោកអធិការ

ដោយ ៖ គង ករុណា កម្ពុជា ជោគជ័យ CSN

 

បាត់តំបង ៖ បច្ចុប្បន្នប្រជាពលរដ្ឋ មានក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាភូមិឃុំរបស់គាត់គ្មានសុវត្ថិភាព កើត

មានចោរលួច ចោរឆក់ ប្លន់ នឹងកើតមានអំពើហឹង្សា ក្នុងគ្រួសារជាច្រើន គឺសុទ្ធសឹងតែ កើតមកពីក្រុមអ្នក

ញៀនល្បែងទាំងអស់ ជាក់ស្ដែងនៅក្រុងបាត់ដំបង មានល្បែងស៊ីសងកើតមានជាច្រើន មានដូចជា ឆ្នោត

យួន ឆ្នៀតថៃ ភ្នាល់បាល់ ភ្នាល់ទឹកភ្លៀង នឹងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ជាពិសេសនោះ គឺប្រជាពល

រដ្ឋ បានសង្កត់ធ្ងន់ថា ល្បែងស៊ីសងបៀអាប៉ោង នៅផ្ទះម៉ែត្រង៉ោ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការ

សំរោង ក្រុងបាត់ដំបង កើតមានដុះស្លែរាប់សិបឆ្នាំមកហើយ មិនដែរឃើញសមត្ថកិច្ចបង្ក្រាបទេ។

 

ប្រភពរាយការពីពលរដ្ឋ នៅភូមិសង្កាត់ខាងលើបានរៀបរាប់ ឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើង

ដឹងថានៅក្រុងបាត់ដំបងសព្វថ្ងៃនេះ ក្រុមអ្នកញៀនល្បែង កំពុងតែពុលនឹងល្បែងគ្រប់ប្រភេទ អ្នកខ្លះចាញ់

ធ្លាក់ខ្លួនក្រីក្រ អ្នកខ្លះអស់ម៉ូតូ ខ្លះអស់ឡាន ខ្លះអស់ផ្ទះ ខ្លះជំពាក់ប្រាក់គេរត់ចោលស្រុក និងបង្កឲ្យមានជម្លោះ

អំពើហឹង្សាក្នុងគ្រួសារ នឹងអ្នកខ្លះទៀតរហូតឈានទៅដល់ថ្នាក់ ធ្វើអត្តឃាតខ្លួន ក៍មកពីល្បែងដែរ។

 

ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានរិះគន់ថា ក្រោយពេលលោក ប៉ាង ហៀង មកកាន់តំណែង ជាអធិការនគរ

បាលក្រុងបាត់ដំបង ជំនួសលោក យឹម វិចិត្រ រួចមក គឺបទល្មើសផ្សេងៗ ជាពិសេសល្បែងស៊ីសង កំពុងរាល

ដាលយ៉ាងខ្លាំង តាមសង្កាត់នានា យ៉ាងអនាធិបតេយ្យ ហើយលោក ប៉ាង ហៀង ពុំមានសមត្ថភាព បង្ក្រាប

ដើម្បី ពង្រឹងសន្តិសុខសង្គម ស្របទៅតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជ

រដ្ឋាភិបាលនៅឡើយទេ។ ចំណែកលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏មិនចាត់វិធានការ ទៅ

លើមន្ត្រី អសមត្ថភាព ដូចជាលោក ប៉ាង ហៀង នោះដែរ ហេតុនេះហើយ ទើបល្បែងស៊ីសង នៅតែរាលដាល

ឥតឈប់ឈរនៅក្នុងក្រុងបាត់ដំបងសព្វថ្ងៃនេះ។

 

ពាក់ព័ន្ធល្បែងស៊ីសងខាងលើ អ្នកភូមិចំការសំរោង១ សង្កាត់ចំការសំរោង បានឲ្យដឹងថា វង់ល្បែងអាប៉ោង

នោះបានបង្ក ឲ្យពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារ ធ្វើឲ្យអស់រថយន្ត និងទ្រព្យសម្បត្តិ និងអាចប្រព្រឹត្តបទ

ល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភបំផុត។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវ សុំឲ្យលោក ច័ន្ទ សុផល

អភិបាលខេត្តបាត់ដំបង និងលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាប ល្បែង

ស៊ីសង គ្រប់ប្រភេទដែរកើតមាន នៅក្នុងក្រុងបាត់ដំងសព្វនេះ ជាពិសេសបៀអាប៉ោង នៅផ្ទះម៉ែត្រង៉ោល នៅ

ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង កុំឲ្យកើតមានតទៅទៀត ដើម្បីពង្រឹងសន្តិសុខសង្គម ក៏ដូចជាភាព

សុខសានរបស់ប្រជាពលរដ្ឋ៕

 

2016-08-22_08.18.39 2016-08-22_08.25.05 2016-08-22_08.23.31

Share on Facebook