មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ខ្លាំងមែនលោកហួយសុខុននគរបាលពាក់ស័ក្តិ១ នឹងលោកកែវចិន្តាស័ក្តិ៥បាញ់គំរាមសមត្ថកិច្ច ច្រកដាក់ដាំជាច្រើនគ្រាប់ឲ្យបើកបារ៉ាសដើម្បីឲ្យខ្លួន ដឹកឈើទៅវៀតណាមទាំងយប់

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

 

ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍ ព័ត៌មានពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា សព្វថ្ងៃមានសកម្មភាព

ដឹកជញ្ជូនឈើប្រណិត បានចាប់ផ្ដើមកក្រើកឡើងវិញហើយ ដោយគេសង្កេតឃើញ មានឈ្មួញធំៗ មានដូច

ជាមន្ត្រីនគរបាលការពារព្រុំដែន ពាក់សក្តិ១ ឈ្មោះ  ហួយ សុខុន នឹងនាយនគរបាល កែវ ចិន្តា ពាក់សក្តិ៥

តួនាទីជានាយការិយាល័យស្ថិតិ នឹងអត្តសញ្ញាណ ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាអ្នកចេញមុខ

កាង នឹងរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ ជាទ្រង់ទ្រាយធំជាងគេនៅខេត្តមណ្ឌលគិរី។

 

ប្រភពប្រជាពលរដ្ឋបានរាយការណ៍ ឲ្យអ្នកយកព័ត៍មាន ( កម្ពុជា ជោគជ័យ ) យើងបានដឹងថា កាលពីថ្ងៃ

ទី២២ ខែសីហា ឆ្នាំ២០១៦ នាយនគរបាល២នាក់ខាងលើ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត ចំនួន៧

រថយន្ត គឺរថយន្តសាំងយ៉ុង៦គ្រឿង នឹងរថយន្តហ៊ីយ៉ានដាយ៥តោន១គ្រឿង ឆ្ពោះទៅប្រទេសវៀតណាម តាម

ច្រកទ្វេភាគីដាក់ដាំ ហើយក៍មានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ គឺបង្កឡើងដោយ ឈ្មោះ ហួយ សុខុន បាន

បាញ់គុំរាមទៅលើសមត្ថកិច្ចនៅទីនោះ ដើម្បីឲ្យបើកបារ៉ាសឲ្យខ្លួន ក្រោយមកបារ៉ាសបានបើក ឲ្យរថយន្តមេ

ឈ្មួញដ៍មានអំណាច ចូលទៅយ៉ាងរលូន ទាំង៧គ្រឿង ទៅដល់ចំណុចគោលដៅ លើទឹកដីវៀតណាម នៃចំ

ណុច ( ស ) ពួកគេរើឈើចេញពីរថយន្ត ដាក់នៅទីនោះ តាំងពីយប់រហូតដល់ព្រឹកឡើងភ្លឺ ទើបរួចរាលើ។

 

ប្រភពបានបន្តទៀតថា រាល់សកម្មភាព នៃការដឹកជញ្ជូនឈើ គឺឈ្មួញឈ្មោះ កែវ ចិន្តា និងឈ្មោះ ហួយ សុខុន

គឺមានឈ្មួញធំវៀតណាម ឲ្យយកលុយមកទិញឈើ ហើយអ្នកទាំង២នេះ តែងតែបែងចែក ជាកញ្ចប់ ទៅឲ្យ

សមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ក្នុងនោះត្រូវបានគេទម្លាយឲ្យដឹងថា មេៗនៅច្រក មានដូចជា លោក យូ

សុធា នាយនគរបាលគ្រប់គ្រងច្រក លោក សេត មុនី ប្រធានស្នាក់ការច្រក លោក ឡុច ស៊ីផេន គយប្រចាំ

ច្រក និងលោក សម សុវណ្ណរិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី តែងតែបានទទួលសំណូកពី

ឈ្មួញដឹកបទល្មើសព្រៃឈើ នេះផងដែរ។

 

ប្រភពបានបញ្ជាក់បន្ថើមយ៉ាងលម្អិតថា សកម្មភាពដឹកជញ្ជូនឈើ តាមច្រកដាក់ដាំ គឺប្រព្រឹត្តទៅដោយ

សមត្ថកិច្ចតែម្តង ដែលបច្ចុប្បន្ននេះ នៅចំណុច (ស ) ទឹកដីវៀតណាម គឺមានឈើប្រណីត ដឹកជញ្ជូនយក

ទៅស្តុកនៅទីនោះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

 

ពាក់ព័ន្ធករណីនេះ លោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់ អ្នកយកព័ត៌មាន

( កម្ពុជា ជោគជ័យ ) ថា លោកអត់ទាន់បានទទួលព័ត៌មាន ទាំងនេះទេ ប៉ុន្តែខ្ញុំដឹងថា កន្លងទៅ បទល្មើសព្រៃ

ឈើនេះ ត្រូវបានស្ងាត់មួយរយ: ហើយបើមានមែន ខ្ញុំនឹងពង្រឹងក្រុមការងារ ធ្វើការរឿងនេះ ។

 

លោកបន្តថា ច្រកព្រំដែនទាំងនោះ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រង របស់បរិស្ថានខេត្ត ដែរការងារផ្ទេនេះ

បានផ្ទេការងារនេះ ធ្វើឡើងអស់រយ:ពេល ២ខែហើយ បើគិតមកទល់ថ្ងៃនេះ ។

 

ពាក់ព័ន្ធករណីនេះ ត្រូវបានមន្ត្រីព្រុំដែន១រូប ដែរសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា អាជ្ញាធរខេត្តក៏អាចពាក់

ព័ន្ធក្នុងរឿងនេះដែរ បន្ទាប់ពីលោក សេត មុនី ប្រធានស្នាក់ការច្រកដាក់ដាំ តំណាងឲ្យខេត្ត គាត់កំពុងតែប្រ

មូលលុយ ពីបទល្មើសព្រៃឈើនោះ។

 

ទោះយ៉ាងណា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) មិនអាចសុំ

ការបំភ្លឺ ពីអភិបាលនៃគណ: អភិបាលខេត្តមណ្ឌលគិរី បានទេ ព្រោះទូរស័ព្ទរបស់ឯកឧត្តម មិនអាចទទួល

ការហៅចូលបាន៕

 

2016-08-23_14.15.55 2016-08-23_14.30.26 2016-08-23_14.13.28 2016-08-23_14.45.02-1 2016-08-23_14.36.35-1

Share on Facebook