មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

បុរសវ័យចំណាស់ ប្រើទឹកប្រាក់ ល្បួងរួមរ័ក ជាមួយក្មេងស្រី

ភ្នំពេញ ៖ បុរសវ័យជិត ៧០ឆ្នាំបា្លយម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន យោងទៅតាម ពាក្យបណ្ដឹងរបស់ឪពុក ម្ដាយក្មេងស្រីរងគ្រោះ ដោយប្ដឹងចោទ ប្រកាន់ថា បុរសខាងលើបានប្រើប្រាស់ទឹក ប្រាក់ ធ្វើជាអន្ទាក់លួងលោម រំលោភទៅលើកូនស្រីរបស់ខ្លួន ដែលស្ថិតនៅក្នុងវ័យអនីតិជន ។

បុរសវ័យចំណាស់ ដែលត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនខាងលើនេះ ត្រូវបានគេ ស្គាល់ឈ្មោះ សាត់ ថេង អាយុ ៦៧ឆ្នាំ មាន ទីលំនៅភូមិចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល មានមុខរបរជាកសិករ ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុទើបតែ ១៥ឆ្នាំ មានទីលំនៅក្នុងស្រុកភូមិកើតហេតុ ជាមួយគ្នា ។

យោងតាមការអះអាងពីសមត្ថកិច្ចដែល ដកស្រង់សំដីពីជនសង្ស័យ និងជនរងគ្រោះ បានឱ្យដឹងថា ករណីលួងលោម ដោយប្រើប្រាស់ ទឹកប្រាក់ដើម្បីរំលោភទៅលើក្មេងស្រី ដែលស្ថិតនៅក្នុងវ័យអនីតិជន ខាងលើនេះ បានកើតឡើងតាំងពី ពាក់កណ្ដាលឆ្នាំ ២០១៣មកម្ល៉េះ ដោយជនសង្ស័យបានប្រើ ប្រាស់ទឹកប្រាក់ឱ្យទៅក្មេងស្រីដើម្បីធ្វើការ រួមភេទ ជាញឹកញាប់ តែចុងក្រោយត្រូវបាន ឪពុក-ម្ដាយក្មេងស្រីតាមទាន់ ក៏ដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ច ឱ្យធ្វើការឃាត់ខ្លួនតែ ម្ដងទៅ ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានអះអាងថា ទង្វើរបស់ខ្លួនបាន កើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ មកម្ល៉េះ ដោយកាលណោះជនសង្ស័យ បានធ្វើការទំនាក់ទំនងជាមួយក្មេងស្រីរងគ្រោះ ហើយឧស្សាហ៍ ឱ្យលុយកាក់ចាយជាញឹកញាប់ រហូតដល់ក្មេងស្រីលង់ខ្លួន ទៅតាម អំណាចទឹកប្រាក់ និងការលួងលោមរបស់ បុរសវ័យចំណាស់ខាងលើនេះ ក៏បានប្រគល់ខ្លួនប្រាណ ទៅឱ្យបុរសវ័យចំណាស់ខាងលើ ជាញឹកញាប់ ។ លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៧យប់ ជនសង្ស័យ ខាងលើនេះ ក៏បានប្រើប្រាស់ទឹកប្រាក់ឱ្យ ទៅក្មេងស្រីរងគ្រោះ ដើម្បីធ្វើសកម្មភាព រួមរក្សនៅក្រោមផ្ទះ របស់ក្មេងស្រីម្ដងទៀត ស្រាប់តែម្ដាយក្មេងស្រី មកទាន់ហើយ ក៏បានដាក់ពាក្យបណ្ដឹង ទៅកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤កន្លង ទៅនេះ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់តែម្ដងទៅ ។

CH-00258 CH-00259

Share on Facebook