ខ្លាំងមែនមេការលោកឆាយថៅកែជ្រូកក្រហមគំរាមវាយ នឹងយកកាមរ៉ាអ្នកយកព័ត៌មានបោកចោរ ខណ:អ្នកយកព័ត៌មានទៅជួបដើម្បីសំការបំភ្លឺ

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ បច្ចុប្បន្នជ្រូកក្រហមរាប់ពាន់ក្បាល ត្រូបានឈ្មួញ ឈ្មោះ ឆាង ជាមន្ត្រីប៉ូលិស នាំចេញពីប្រទេស

ថៃ ចូលមកប្រទេសកម្ពុជា តាមច្រកតំបន់គីឡូ១៣ ស្រុកសំពៅលូន យកមកស្តុកទុក្ខក្នុងស្តង់១កន្លែង នៅ

ចំណុច ខារ៉ាអូខេ ជំនោជាយដែន ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយគ្មានការត្រួតពិ

និត្យ ពីមន្ត្រីពេទ្យសត្វនៅទីនោះ ទៅលើជ្រូកទាំងនេះឲ្យបានល្អិតល្អន់ មុនធ្វើការនាំចូលមកប្រទេសកម្ពុជាទេ

វាជាហេតុធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ តាមរយ:ការទទួលទាន សាច់ជ្រូកទាំងអស់នេះផងដែរ។

 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅស្រុកសំពៅលូន បាននាំគ្នាលើកឡើង នឹងអះអាងថា ឈ្មួញខាងលើនេះ នាំ

ជ្រូកចូលលើសច្បាប់កំណត់ មិនអាចនាំចូលក្នុង១ថ្ងៃរាប់រយក្បាលបាននោះទេ គឺច្បាប់កំណត់ ឲ្យនាំចូល ក្នុង

១ថ្ង តែ៥០ទៅ៧០ក្បាលប៉ុណ្ណោះ មិនអាចធ្វើការនាំចូលរាប់ពាន់ក្បាល បានដូចបច្ចុប្បន្ននេះទេ ទង្វើបែបនេះ

គឺបង្ងាញឲ្យឃើញយ៉ាងច្បាស់ថា ឈ្មួញឈ្មោះឆាយ មានការទំនាក់ទំនងល្អ ជាមួយមន្ត្រីជំនាញពេទ្យសត្វ នៅ

ទីនោះ នឹងស្ថាប័នពាក់ព័ន្ធនៅច្រកគីឡួ១៣ ព្រមទាំងអាជ្ជាធរស្រុកផងដែរ ទើបមានការបង្ហូជ្រូកក្រហម ចូល

បានយ៉ាងរលូន ក្នុង១ថ្ងៃៗ រាប់ពាន់ក្បាលបែបនេះ។

 

ក្រោយពីបានទទួលព័ត៌មាន អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើង រួមជាមួយអ្នកយកព័ត៌មាន ឲ្យអង្គ

ភាព ខ្មែរម្ចាស់ស្រុក – និស្សិតក្មេងវត្ត – នឹងវិទ្យុអាស៊ីសេរី ផងដែរនោះ បានចុះទៅទីតាំងស្តុកជ្រូកខាងលើ

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណង សំការបំភ្លឺពីម្ចាស់ស្ដង់ជ្រូក ពាក់ពាន់ការដឹកជញ្ជូន

ខុសគោលការណ៍ច្បាប់កំណត់ ប៉ុន្តែមិនទាន់បានសួរផង ទើតែឈានជើងដល់ច្រកចូលទៅស្ដង់ ត្រូវបានមេ

ការរបស់លោឆាយ ឈ្មោះ ឃីម ស្វាគមន៍យ៉ាងចាស់ដៃ មកលើអ្នកយកព័ត៌មាន ដោយជេរដៀលប្រមាទ ថែម

ទាំង នាំគ្នាមកដណ្ដើមយកកាមរ៉ា ពីអ្នកយកព័រ៌មានបម្រុងបោកចោរទៀតផង។

 

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ម្ចាស់ទីតាំងស្តុកជ្រូក មានឈ្មោះ ឆាយ ត្រូវជាបងប្អូន ជីដូនមួយ របស់

លោក ពិជ្រសារ៉េន អធិការនៃអធិការរដ្ឋាននគរបាល ស្រុកសំពៅលូន ពួកគេតែងតែមានអំនួតអួតអាង ថា

រូបគេមិនដែរខ្លាចអាណាទេ នៅក្នុងស្រុកសំពៅលូននេះ ទាំងសមត្ថកិច្ច នឹងជំនាញ ព្រមទាំងអាជ្ញាធរ គឺសុទ្ធ

តែគ្នាគេទាំងអស់ រហូតមានការបង្ហូទឹកលៀងជ្រូក ពីកន្លែងស្ដុក ចូលទៅក្នុងអូដែលពួកគាតកំពុងប្រើប្រាស

រាល់ថ្ងៃនោះ។

 

ក្នុងករណីខាងលើនេះ មជ្ឈដ្ឋានទូទៅគេបានដាក់ការសង្ស័យ ទៅលើទីតាំងស្តុកជ្រូកខាលើនេះថា ទីតាំងនេះ

ប្រហែលមានអ្វីលើកពីនេះ មិនត្រឹមតែដឹកជ្រូកលើច្បាប់កំណង់ នឹងបង្ហូទឹកបាញ់លាងអាចម៍ជ្រូក ចូលអូរ

ប៉ុណ្ណុះទេ គឺមានអ្វីពិសេសជាងនេះហើយ បានជាមិនឲ្យអ្នកយកព័ត៌មាន ចូលទៅជួបសុំការបំភ្លឺ នឹងថតទី

តាំងរបស់ខ្លួន ថើមទាំងឲ្យមេការឈ្មោះ ឃីម ជាមនុស្សឃោឃៅ គ្មានសីលធម៌ នឹងគ្មានសញ្ជាតជាមនុស្ស

លោតទាំងគម្រ មកប្រើអំពើហឹង្សាដាក់អ្នកយកព័ត៌មាន ទំនងលោឃីម អាងខ្នងលោឆាយ ថៅកែទីតាំងស្ដុក

ជ្រួក ដែរជាបងប្អូនលោក ពិជ្ររ៉េន អធិការស្រុកសំពៅលូនហើយមើលទៅ។

 

តែទោះយ៉ាងណា ពាក់ព័ន្ធករណីខាងលើ ខាងអង្គភាព ( កម្ពុជា ជោគជ័យ ) យើង បានបានធ្វើការទំនាក់ទំនង

ទៅលោក ពិជ្រ សារ៉េន អធិការនគរបាលស្រុកសំពៅលូន តាមទូរស័ព្ទ កាលពីប្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ

២០១៦នេះ ពាក់ព័ន្ធករណីខាងលើ លោកបានប្រាប់មកអង្គភាពយើងថា លោកអត់បានដឹងទេក្នុងរឿងនេះ

អ្នកណាធ្វើអ្នកនោះជាអ្នកទទួលខុសត្រូវ កំយកលោកទៅពាក់ព័ន្ធ ប៉ុន្តែលោកបានប្រាប់ថា លោកហ្នឹងហៅ

អ្នកទាំងនោះមកធ្វើការសួនាំនៅថ្ងៃស្អែក។

 

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធក្នុងករណីខាងលើនេះ បើមិនមានការបកស្រាយ ឬបំភ្លឺណាមួយពីម្ចាស់ទីតាំង

ស្តុកជ្រូក មកដល់ អង្គសារព័ត៌មាន( កម្ពុជា ជោគជ័យ ) យើងក្នុងពេលឆាប់ៗនេះទេ អង្គភាយើងចេញផ្សាយ

ជាបន្តបន្ទាប់ ទាំងក្នុងគេហទំព័រ www.csnpaper.com នឹងកាសែត ( កម្ពុជា ជោគជ័យ ) លេខបន្ទាប់ៗ

នេះតទៅទៀត។/

 

2016-08-25_14.29.43 2016-08-25_07.26.06 2016-08-25_07.21.44 2016-08-25_07.32.00 2016-08-25_07.17.27 2016-08-25_07.12.57

សូមជួយស៊ែរព័ត៌មាននេះផង: