រថយន្តដឹកឈើខុសច្បាប់១គ្រឿងតំណាងអយ្យការ ដឹកនាំកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់កាលពីថ្ងៃទី២៤ គេសង្ស័យថាលោកសោរវុទ្ធីរាជអាជ្ញារង នៅពីក្រោយរឿងនេះ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថាប័នអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ

តំណាងអយ្យការ បានប្រើធម៌ក្ដៅ ទៅលើឈ្មួញឈើ ដោយដឹកនាំកម្លាំងសមត្ថកិច្ច ចុះប្រតិបត្តិការឃាត់ចាប់

រថយន្តដឹកឈើ របស់ព្រះរាជអាជ្ញារង និងឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅស្នាកការកងរាជអាវុធហត្ថ ស្រុក

ស្រុកស្នួលដើម្បីចាត់ការទៅតានិតិវិធី។

 

ក្នុងករណីបង្ក្រាបរថយន្តដឹកឈើខាងលើ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា តំណាងអយ្យការលោក ធុច បញ្ច

សន្ដិភាព បានដឹកនាំកម្លាំងសមត្ថកិច្ច ឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿង នឹងឃាត់ខ្លួនអ្នកបើកបរ ជាមន្ត្រី

យោធាមួយរូបផងដែ ក្នុងករណីនេះ គេសង្ស័យថា លោក សោរ វុទ្ធី ព្រះរាជអាជ្ញារង នៅពីក្រោយខ្នងនៃបទ

ល្មើសនេះ ។

 

ប្រភពព័ត៌មានដដែរបានបន្តថា រថយន្តដឹកឈើខុសច្បាប់ខាងលើនេះ បានធ្វើការដឹកចេញពីចំណុភូមិ១០៥

ស្រុកចិត្តបុរី បម្រុងឆ្ពោះទៅប្រទេសវៀតណាម តាមច្រកដេ២ ស្រុកស្នួល ខេត្តក្រចេះ ធ្វើការឃាត់នៅចំណុច

ផ្អាក ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ហើយយកទៅរក្សាទុកនៅទីបញ្ជាការ កងរាជអាវុធហត្ថស្រុកស្នួល។ រីឯ

ជនសង្ស័យ ជាមន្ត្រីយោធាបើករថយន្តដឹកឈើ មិនត្រូវបានបញ្ជាក់ ពីអត្តសញ្ញាណនៅឡើយទេ។ ចំណែកឯ

រថយន្ត និងប្រភេទឈើសុក្រំ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានមុខកាត់ខ្នាត់ធំ ពី៣ទឹក ទៅ ៥ទឹក ប្រវែង

៣ម៉ែត្រ កំពុងរៀបចំសំណុំបែបបទ បញ្ជូនទៅខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តទៅតាមនីតិវិធី។

 

ស្របពេលនោះ ក៍មានសេចក្ដីរាយកាណ៍មួយទៀតថា នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ខណ:កម្លាំងអា

វុធហត្ថ កំពុងធ្វើការបង្ក្រាបរថយន្តដឹកឈើខាងលើ ក៍មានរថយន្តដឹកឈើជាច្រើនផងដែរ  ដោយគេស្គាល់ថា

ជារថយន្តដឹកឈើ របស់ឈ្មោះ ពក ដឹកដូចគេហែកឋិន ទាំងយប់ទាំងថ្ងៃ កាត់មុខ លោក អ៊ុយ ស្រី នាយ

សង្កាត់រដ្ឋបាលព្រៃឈើស្រកស្នួល តែលោក ហ៊ុយ ស្រី មើលមិនឃើញទេ ព្រោះពេលនោះលោកពាក់វែនតា

ខ្មៅ បានជាគាត់មើលមិនឃើញ រថយន្តដឹកឈើដូចហែកឋិនអញ្ចិងនោះ។

 

ប្រភពរាយការណ៍ បានបញ្ជាក់ថា ព្រះរាជអាជ្ញារង សោរ វុទ្ធី ត្រូវបានគេទម្លាយថា បានជាប់ពាក់ព័ន្ធ នៅពី

ក្រោយរឿងបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ តាមរយ:ក្រុមឈ្មួញ ដែរបានអះអាងថា ជាឈើរបស់គាត់ទើប

កន្លងមក សមត្ថកិច្ចចេះតែមិនហ៊ានចាប់ មិនហ៊ានហៅសួនាំ នៅពេលព័ត៌មាននេះបែកធ្លាយ ទើបតំណាង

អយ្យការ ខ្លាចប៉ះពាល់ដល់ស្ថាប័នអយ្យការ ទើបឈានដល់ការបង្ក្រាប ទៅករណីបទល្មើស ដឹកឈើប្រណិត

ជាក់ស្តែងតែម្ដង។

 

ពាក់ព័ន្ធនឹងមន្ត្រីរបស់លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ រងការចោទប្រកាន់ថា លោក

ហ៊ុយ ស្រី នឹងមន្ត្រីជំនាញផ្សេងៗទៀត មិនធ្វើការងារតាមតួនាទីខ្លួន ច្រើនតែយកតួនាទីរបស់ខ្លួន ទៅអង្គុយ

ចាំតែរាប់ក្បាលឡានយកលុយទៅវិញ។  ពាក់ព័ន្ធការចោទប្រកាន់នេះ អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ )

បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើផងដែរ កាលពីព្រឹកថ្ងៃ

ទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនងបាន៕

 

2016-08-25_17.58.57 2016-08-25_18.04.48 2016-08-25_18.00.56 2016-08-25_18.02.03

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author