លោកចាន់វាសនាប្រធានសាខាកាំកុងត្រូលដឹកនាំ កម្លាំងចុះត្រួតពិនិត្យលើទំនិញវេចខ្ចប់ស្រាប់

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

 

មណ្ឌលគិរី ៖ ដើម្បីសុខភាពអ្នកប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ មន្ត្រីសាខាកាំកុង

ត្រួលខេត្ត បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរ

ដែនដី ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល បានធ្វើការដកហូត ទំនិញហួសកាល

បរិច្ឆេតប្រើប្រាស់មួយចំនួនតូច នៅផ្សារកែវសីមា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

 

លោក ចាន់ វាសនា ប្រធានកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺធ្វើឡើងទៅលើទំនិញវេច

ខ្ចប់ស្រាប់ ដើម្បីពិនិត្យគុណភាព សុវត្តិភាព ទំនិញគ្មានអនម័យ និងទំនិញគ្មានសុវត្ថិភាពត្រឹមត្រូវ ។

 

លោកបានបន្តឲ្យដឹងទៀតថា តាមការចុះត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូល បានធ្វើតេស្តបឋម ដើម្បីស្វែងរក

សារធាតុគីមី Borax ទៅលើ សសៃគុយទាវ សាច់ប៉ាត់តេ ត្រីងៀត សាច់ក្រក បង្គារក្រៀម យីហ៊ឺ ជាលទ្ធផល

គ្មានជាតិBorax និងបានធ្វើតេស្តរកសារធាតុ Sodium Hydrosullite លើទឹកត្រាំខ្ញី  សណ្តែកបណ្តុះ ស្ពៃ

តឿ ប៉ោម ជាលទ្ធផលពុំមានទេ  ថែមទាំងបានធ្វើតេស្ត រកសារធាតុគីមីFormalin នៅក្នុងបង្គារសមុទ្រ ជា

លទ្ធផលពុំមានទេ និងបានធ្វើតេស្ត លើអំបិលម៉ាក់លីលីដា មានអីយ៉ូត និងម៉ាក សមាគមអ្នកផលិតលើអំ

បិលខេត្តកំពត និងក្រុងកែប គ្មានអីយ៉ូត។

 

ក្នុងការចុះត្រួតពិនិត្យទំនិញនោះដែរ មន្ត្រីជំនាញបានរកឃើញ នំម៉ាកលីលី និងភេជ្ជចម្រុះ ជាង២០គីឡូក្រាម

ដែលហួសការបរិច្ឆេកប្រើប្រាស់ នៅផ្សារកែវសីមា ដើម្បីយកមករក្សាទុក នៅមន្ទីរពាណិជ្ជកម្មខេត្ត រង់ចាំធ្វើការ

ដុតកំម្ទេចចោលនៅពេលក្រោយ។

 

ក្នុងការចុះត្រួតពិនិត្យ មន្ត្រីកាំកុងត្រូលខេត្ត បានធ្វើការណែនាំ ដល់អាជីវករទាំងអស់ ត្រូវយល់ដឹង និងមាន

ការប្រុងប្រយ័ត្ន ជៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះ

ស៊ី ទំនិញដែលសារធាតុគីមីហាមឃាត់ និងការរៀបចំទំនិញលក់ដូរទុក ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទ

ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗ ពីគ្នា និងបានបិទរូបភាព ដែលរៀបចំដោយ

អគ្គនាយកដ្ឋាន កាំងកុងត្រូល ស្តីពីសូមពិចារណា មុននឹងជ្រើសរើស ផលិតផល ម្ហូបអារហារណាមួយ យក

មកបរិភោគ៕

 

2016-08-25_20.34.17 2016-08-25_20.34.53 2016-08-25_20.35.30 2016-08-25_20.36.01

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author