កម្លាំងមន្ត្រីគយចុះឆែកឆេឃ្លាំងស្តុកទំនិញ២កន្លែងរបស់ លោកស៊ីវសុជាតិអធិការនគរបាលស្រុកសេរីសោភ័ណ មានអាថកំបាំងមិនឲ្យកាសែតនឹងទូរទស្សន៍ចូលយកព័ត៌មាន

ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN

 

បន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:មន្ត្រីគយ

ដាក់កម្លាំងឡោមព័ទ្ធឃ្លាំងទំនិញ របស់លោក វរ:សេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសេរីសោភ័ណ

ចំនួន ២កន្លែង ស្ថិតក្នុង ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

ក្នុងការចុះឆែកឆេរឃ្លាំងទំនិញ ចំនួន ២កន្លែងខាងលើនេះ យើងសង្កេតឃើញមាន កម្លាំងកងរាជអាវុធហត្ថ

និងកម្លាំងមន្ត្រីគយ បានធ្វើការឡោមព័ន្ធ ឃ្លាំងទំនិញខាងលើមួយព្រឹក ដោយរងចាំដិការ ពីតុលាការ រហូត

ដល់ ម៉ោងជាង១១ព្រឹក ទើបដិការមកដល់ ខណ:នោះ ម្ចាស់ឃ្លាំងខាងលើ និងមន្ត្រីគយ បែជាហាមឃាត់មិន

ឲ្យអ្នកយកព័ត៌មាន កាសែត និងទូរទស្សន៍ ជាច្រើន ដែលរងចាំនៅមុខឃ្លាំង អស់រយ:ពេលមួយព្រិក ចាំផ្ដឹត

យករូបភាព ក៍ដូចសកម្មភាព របស់មន្ត្រីគយ ធ្វើការឆែកឆេក្នុងឃ្លាំង ទាំង២កន្លែងខាងលើនោះ។

 

ការហាមឃាត់ អ្នកយកព័ត៌មាន កាសែត នឹងទូរទស្សន៍ មិនឲ្យចូលយកព័ត៌មានខាងលើ ត្រូវបានប្រជាពលរដ្ឋ

រស់នៅជុំវិញនោះ ក៍ដូចមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យយ៉ាងខ្លាំង នឹងលើកឡើងថា ការចុះឆែកឆេឃ្លាំងផ្ទុក

ទំនិញ របស់លោក ស៊ីវ សុជាតិ អធិការក្រុងសេរីសោភ័ណ ដែរធ្វើឡើងដោយកម្លាំងមន្ត្រីគយ នឹងកម្លាំងកង

រាជអាវុធហត្ថ កាលពីថ្ងៃទី២៥ នេះ វាហាក់ដូចជាមានរឿងអ្វីលាក់លៀម ពីអ្នកយកព័ត៌មាន កាសែត នឹង

ទូរទស្សន៍ ឬមួយទំនិញនៅក្នុងឃ្លាំងនោះ ជាទំនិញគិចពន្ធ ទើបមិនឲ្យអ្នកយកព័ត៌មាន កាសែតនឹងទូរទស្សន៍

ដឹងបែបនេះ។

 

ករណីគយចុះឆែកឆេឃ្លាំងខាងក៊លើ មតិមហាជនបានលើឡើងថា ការចុះត្រួតពិនិត្យរឃ្លាំងទាំង២ខាងលើនេះ

មានអាថកំបាំង នឹងបានបង្ហាញយ៉ាងច្បាស់ថា ទំនិញដែលស្តុកទុកនៅក្នុងឃ្លាំងនេះ អាចមានពាក់ព័ន្ធជាច្រើន

ជាមួយនឹងការមិនបង់ពន្ធជូនរដ្ឋ ទើបមានការលាក់លៀម បិទបាំងព័ត៌មាននេះ មិនឲ្យអ្នកយកព័ត៌មានដឹង

ព្រោះពួកគេគិតថា បើអនុញ្ញាតឲ្យអ្នកយកព័ត៌មាន ចូលយកព័ត៌មាន បានន័យថាអ្វីៗត្រូវចប់ទាំងអស់។

 

ក្រោយពីកម្លាំងមន្ត្រីគយ ធ្វើការត្រួតពិនិត្យ ទំនិញក្នុងឍាង ទាំង២រួចមក មានប្រភពព័ត៌មានមួយ បានលួច

បង្ហើបប្រាប់អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើងថា ទំនិញក្នុងឃ្លាំងទាំងពីរ របស់លោកអធិការរូបនេះ

គឺមានបង្កប់ ទំនិញអត់ពន្ធជាច្រើន ពិសេសស្ករស។

 

ពាក់ព័ន្ធករណីត្រួតពិនិត្យ ទៅលើទំនិញក្នុងឃ្លាំង ពីសំណាក់មន្ត្រីគយ ភរិយាលោក ស៊ីវ សុជាតិ ( ហៅ តោ )

បានលើឡើងទាំងក្តីឈឺចាប់ នៅមុខមន្ត្រីគយថា ការចុះឆែកឆេរទំនិញនៅក្នុងឃ្លាំងនេះ ហាក់ដូចជាមិនយោគ

លក់ដល់គាត់ ជាអ្នករកស៊ីនៅក្នុងខេត្ត គាត់ថា គ្មានទំនិញឯណា ដែលហោះពីព្រំដែន ចូលមកឃ្លាំងគាត់នោះ

ទេ បើគ្មានការដឹកជញ្ជូន ពីព្រំដែនមកដាក់ក្នុងឃ្លាំង ហើយការដឹកនេះ សុទ្ធតែត្រូវរ៉ូវគ្នា និងបើកភ្លើងខៀវឲ្យ

គាត់ ពីសំណាក់គយ នៅតាមច្រក នឹងតាមផ្លូវ ទើបទំនិញអាចដឹកមកបាន។ ទោះយ៉ាងណា ស្ត្រីជាភរិយា

របស់លោក ស៊ីវ សុជាតិ អធិការក្រុងសេរីសោភ័ណ ក៍បានបញ្ជាក់នៅមុខមន្ត្រីថា ទោះពេលនេះ អស់លោក

នាំគ្នាមកឆែកឆេទំនិញក្នុងឃ្លាំងនេះ ហាក់បីដូចធ្វើបាបគាត់ តែមិនអីទេ គាត់រីករាយសហការណ៍ តែមានអី

ចាំនិយាយគ្នាពេលក្រោយ។

 

មួយវិញទៀតស្ត្រីជាភរិយាលោកអធិការ ក៏បានលើកឡើងទៀតថា ទោះធ្វើបាបគាត់មែន គាត់ក៏មិនប្រ

កែកដែរនិងចូលរួមសហការគ្រប់ពេលតែមានអីចាំ…និយាយគ្នាក្រោយ(sicc)។

 

សម្តីទាំងនេះបានសរបញ្ជាក់យ៉ាងច្បាស់ថាទំនិញទាំងអស់ក្នុងឃ្លាំងគឺសុទ្ធតែគ្មានពន្ធ។ដូច្នេះហើយទើបអ្នកកាសែតត្រូវគេមិនអនុញ្ញាតិអោយចូលយកពត៌មាននិងផ្តិតរូបភាព។គួរបញ្ជាក់ថា

ផងដែរថា នៅមុខឃ្លាំង ទាំង២នោះមានរថយន្តកាមរីដឹកទំនិញគេចពន្ធ ជាច្រើនគ្រឿងមិនទាន់ទំនិញ

ចេញពីឡានផងហើយទំនិញទាំងនោះគេឃើញ មានស្រាដប spy   ស្រាបៀ

លីអូ សឹង្ហ ដបរបស់ថៃនិងឥវ៉ាន់នាំចូលពីថៃជាច្រើនមុខទៀតផងដែរ៕

 

2016-08-26_11.47.48 2016-08-26_11.46.31 2016-08-26_11.45.45 2016-08-26_11.44.38

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author