ពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកកោះធំ ក្រោមអធិបតីភាពឯកឧត្តមបណ្តិតម៉ៅភារុណ អភិបាលខេត្តកណ្ដាល

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

កណ្ដាល ៖ នាព្រឹកថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៦នេះ នៅសាលាស្រុកកោះធំ មានរៀបចំពិធីប្រកាសចូលកាន់

មុខតំណែង អភិបាលអភិបាលងស្រុក ក្រោមអធិបតីភាព ឯកឧត្តមបណ្តិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិ

បាលខេត្តកណ្តាល នឹងមានការចូលរួមពីសំណាក់ ឯកឧត្តម ឈាង រ៉ា អនុប្រធានទី៣ ក្រុមការងារថ្នាក់ជាតិ

ចុះមូលដ្ឋានស្រុកកោះធំ តំណាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង

ឯកឧត្តម ហេង តៃគ្រី អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកោះធំ។

 

សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តសមាជិក

ក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង

ទាំងបី ក្រុមប្រឹក្សាគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំមេភូមិ និង មន្ត្រីរាជការ សរុបចំនួន ៤៣៩នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើដល់ លោកអភិបាល អភិបាលរង ដែលទទួលការតែងតាំងថ្មី និងមន្ត្រី

ក្រោមឱវាទ ត្រូវខិតខំបំពេញការងារ និងសហការគ្នា អោយបានល្អ ក្នុងការបម្រើសេវាសាធារណៈជូនប្រ

ជាពលរដ្ឋ។

 

IMG-20160826-WA0018 IMG-20160826-WA0013 IMG-20160826-WA0011 IMG-20160826-WA0016 IMG-20160826-WA0019 IMG-20160826-WA0015 IMG-20160826-WA0012 IMG-20160826-WA0014

សូមជួយស៊ែរព័ត៌មាននេះផង: