លោកវង់សុក្រសេរីនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរីលោករ័ត្នសុវណ្ណនឹងលោកមៀកវុទ្ធី រងការរិះគន់យ៉ាងខ្លាំងពីមតិមហាជន​ថាមានការ ឃុបឃិតឲ្យកើតមានបទល្មើសបំផ្លាញព្រៃឈើ

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

មណ្ឌលគិរី ៖ មានសេចកហដីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នជំនួញឈើខុសច្បាប់ បានកក្រើកឡើងវិញ

នៅស្រុកអូរាំង ខេត្តមណ្ឌលគិរី ដោយមានការកាប់ដឹកជញ្ជូន ចេញពីតំបន់អភិរក្ស ជីវិត:ចម្រុះ កែវសីមា យ៉ាង

អនាធិបតេយ្យ ថើមទាំងដឹកជញ្ជូនឆ្លកាត់ មុខសមត្ថកិច្ច នឹងជំនាញ ព្រមទាំងស្ថាប័នពាក់ព័ន្ធនៅទីនោះ មាន

ដូចជា បរិស្ថាន – រដ្ឋបាលព្រៃឈើ – មន្ត្រីអភិរក្សជីវ:ចម្រុះ – កម្លាំងកងរាជអាវុធហត្ថ – មិនដឺរឃើញ មានវិធាន

ការទប់ស្កាត់សោះឡើយ។

 

ប្រជាពលរដ្ឋ បាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើ លោក វង់ សុក្រ សិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត

មណ្ឌលគិរី ថា មិនយកចិត្តទុកដាក់ ទប់ស្កាត់បទល្មើសព្រៃឈើខុសច្បាប់ បណ្ដោយឲ្យបទល្មើស កើតមាន

យ៉ាងពេញបន្ទុក នៅក្នុងដែនដី របស់ខ្លួនគ្រប់គ្រងទៅវិញ បើមិនបានគិតទៅដល់ផលប្រយោជន៍ជាតិ សូមកំ

ផ្គើនទៅនឹងអនុសាសន៍របស់រាជរដ្ឋាភិបាល ក៍ដូចបទបញ្ជា របស់ សម្ដេអគ្គមហាសេនាបតី តេជោ ហ៊ុន សែន

ដែរលោកខំទុកចិត្ត ផ្ដល់តួនាទី ឲ្យលោកជាអ្នកការពារព្រៃឈើទាំងនោះ បែជាលោកបណ្ដែតបណ្ដោយ អោយ

ឈ្មួញធ្វើសកម្មភាពស្រាចតែអំពើចិត្ត មិនតែប៉ុណ្ណុះ ថើមទាំងមានការឃុបឃិត ជាមួយឈ្មួញទៀតផង។ នេះ

ជា ប្រភព រាយការណ៍ពី ប្រជាសហគមន៍ ភូមិ អណ្ដូងក្រឡឹង នឹងភូមិ ពូទ្បា ឃុំសែនមនោរម្យ ស្រុកអូរាំង។

 

តំណាង សហគមន៍ការពារព្រៃឈើ ភូមិអណ្ដូងក្រឡឹង បានឲ្យដឹងទៀតថា តំបន់ដែលកំពុងកើតមានបទ

ល្មើស យ៉ាងអនាធិបតេយ្យនោះ គឺជាតំបន់ព្រៃហាមឃាត់ទុកសម្រាប់ ឲ្យសត្វព្រៃរស់នៅ និងអភិរក្សជីវៈចម្រុះ

ផ្សេងៗ ជាច្រើនប្រភេទផងដែរ ។ ឈើប្រណីតដូចជា បេង នាងនួន ធ្នង់ សុក្រំ ជាដើម កំពុងជិតរលាយ ផុត

ពូជអស់ទៅហើយ ព្រោះមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ នឹងជាពិសេស គឺមន្ត្រីបរិស្ថាន ជាអ្នកបើកដៃ ឲ្យឈ្មួញ

ចូលកាប់ឈើ និងដឹកជញ្ជូនឈើ ស្រេចតែអំពើចិត្ត ។

 

ប្រភពពីឈ្មួញ មួយចំនួន បានលើកឡើងថា ក្រុមឈ្មួញធំៗ កំពុងសម្រុកដឹកឈើ ចេញពីតំបន់អភិរក្សជីវ:

ចម្រុះ កែវ សីមា តាមផ្លូវជាតិ លេខ៧៦ ឆ្លងកាត់ខណ្ខ័រដ្ឋបាលព្រៃឈើ អធិរក្សជីវ:ចម្រុះ សីម៉ា ទៅស្រុក យួន

តាមច្រករបៀង ជាច្រើនកន្លែង ។

 

ពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើ មជ្ឈដ្ឋានទូទៅ បានលើឡើង នឹងសង្កត់ធ្ងន់ ទៅលើសមត្ថកិច្ច នៅតាមដង

ផ្លូវជាតិ លេខ៧៦ថា គេសង្កេរឃើញ មានសមត្ថកិច្ច ឈរជើងជាច្រើនស្ថាប័ន មានដូចជា មន្ត្រីរដ្ឋបាលព្រៃ

ឈើ មន្ត្រីបរិស្ថាន នគរបាល អាវុធហត្ថ និងយោធា ជាដើម ប៉ុន្តែពួកគេ មិនទប់ស្កាត់ បទល្មើសនោះទេ គឺ

បណ្ដោយឲ្យកើតមានបទល្មើស កាប់ឈើ និងដឹកជញ្ជូនឈើ ចេញពីតំបន់ដែនអភិរក្ស ជីវៈចម្រុះ កែវ សីមា

នឹងមានការ ឃុបឃិត ជាប្រព័ន្ធ ហេតុនេះហើយ ទើបឈ្មួញ អាចធ្វើសកម្មភាព យ៉ាងអណាធិបតេយ្យ បើនៅ

តែមានការឃុបឃិតទៅទៀត ព្រឈើទាំងនោះមុខតែប្រឈម នៃសេចក្ដី វិនាសហើយ បើមន្ត្រីបរិស្ថាន និង

មន្ត្រីរដ្ឋបាលព្រៃឈើ ប្រចា នៅស្រុក កែវ សីមា និង ស្រុក អូររាំង មិនគិតផលប្រយោជន៍ជាតិ គិតតែពីផល

ប្រយោជន៍ បក្ខពួករបស់ខ្លួនមួយក្រុមតូចនោះ។

 

ក្នុងការរិះគន់ ពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ មួយចំនួននៅស្រុកអរាំង នឹងស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ទៅលើ លោក វង់ សុក្ររសរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី លោក រ័ត្ន សុវណ្ណ នាយកតំបន់អភិ

រក្ស ជីវ:ចម្រុះ កែវ សីមា នឹងលោក មៀក វុទ្ធីនាយខណ្ខ័ រដ្ឋបាល អធិរក្សជីវ:ចម្រុះ អ្នកយកព័ត៌មាន ( កម្ពុជា

ជោគជ័យ ) មិនអាចធ្វើការសុំបំភ្លើបានទេ ដោយគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង ទៅលោកនាយទាំងបី៕

 

2016-08-27_19.45.30 2016-08-27_19.43.56 2016-08-27_19.42.01 2016-08-27_19.39.56 2016-08-27_19.48.19 2016-08-27_19.40.56 2016-08-27_19.39.01

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author