មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មិនហ៊ានបង្រាបឈ្មួញឈើពីរនាក់ប្តីប្រពន្ធសង្ស័យសាច់ ញាតិរបស់ខ្លួនឬថ្នូរនឹងប្រាក់រាប់ពាន់ដុល្លាក្នុង១ខែ

ដោយ ៖ ប្រភពជាយដែន ចេញផ្សាយដោយ ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តរតនគិរី ៖ ពេកវេលាបោះឆ្នោត ឃុំ សង្កាត់ កាន់តែឈានជិតចូលមកដល់ គេសង្កេតឃើញមន្ត្រីខិលខូច

មួយចំនួនតូច កាន់តែឆ្លៀតឱកាស ឃុបឃិតបើកដៃឲ្យឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់

ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពយ៉ាងគគ្រិកគ្រេង យ៉ាងអនាធិបតេយ្យ

គឺផ្គើងទៅនឹងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែរតែងតែក្រើនរំលិក ទៅដល់មន្ត្រីជំនាញ ក៍ដូចសម

ត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពជំនួញឈើទៅវៀតណាម។

 

ដោយឡែក មានប្រភពរាយការណ៍ពីប្រជាពលរដ្ឋ នៅខេត្តរតនគិរី បានឲ្យដឹងថា លោក កែប កត់ នាយខណ្ឌ

រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី មានភាពអសកម្ម ក្នុងការបង្ក្រាប បទល្មើសព្រៃឈើខុសច្បាប់ ដោយមិនខ្វល់ពី

បទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន បែជាគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតទៅដល់ផលប្រយោជន៍

ជាតិឡើយ បញ្ជាឲ្យកូនចៅមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើរធ្វើតែអំពើខុសច្បាប់ ឃុបឃិតជាមួយបទល្មើស ដើរ

តែដាក់ថ្ងៃ ដាក់ខែ ជាមួញឈ្មួញ ប្រមូលលុយទៅដាក់ហោប៉ៅខ្លួនទៅវិញ។

 

ប្រភពរាយការណ៍ ពីប្រជាពលរដ្ឋ បានបន្តទៀតថា បច្ចុប្បន្នគេសង្កេតឃើញ ឈ្មួញដុះស្លែ ២នាក់ប្ដីប្រពន្ធ ប្ដី

ឈ្មោះ ទូច នឹងប្ពន្ធឈ្មោះ ណាត កំពុងធ្វើសកម្មភាព រកស៊ីជំនួញឈើប្រណិត ដំណើរការយ៉ាងរលូន  ពុំមាន

សមត្ថកិច្ចណា បង្ក្រាបឡើយ ធ្វើសកម្មភាពដឹកជញ្ជូន ឈើសឹងរាល់យប់ថ្ងៃ គឺដឹកឈើប្រណីត តាមរថយន្ត

ម៉ាកវីហ្គោក្នុង ១ថ្ងៃមិនតិចជាង១០រថយន្តនោះទេ ចេញពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ មកស្តុកទុកនៅ

ឃ្លាំងចំនួន២ មានទីតាំងស្ថិតនៅភូមិថ្មីអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

 

ប្រភពបានបន្តថា ក្រោយដាក់ស្តុកក្នុងឃ្លាំងខាងលើរួច ក៍ចាប់ផ្ដើមចែកចាយបន្ត អោយឈ្មួញក្នុងក្រុងបាន

លុងនឹងដឹកជញ្ជូនបន្តតាមរយ: រថយន្តស៊ាំយ៉ុង ឆ្ពោះទៅកាន់ប្រទេសវៀតណា យ៉ាងរលូនដោយមិនមាន

បញ្ហាអ្វីឡើយ ដោយសារមានការបើកដៃ ពីសមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ មានលោក

កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដូចជាសមត្ថកិច្ច ប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និង

ប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងណាទេ។

 

ជាក់ស្តែងជារៀងរាល់ថ្ងៃ ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះ បានធ្វើកម្មភាពដឹកជញ្ជូន ឈើប្រណិតយ៉ាងសកម្ម

តាមរថយន្តម៉ាកវីហ្គោក្នុង១ថ្ងៃមិនតិចជាង១០រថយន្ត ដឹកចេញពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ មកស្តុក

ទុកនៅឃ្លាំងចំនួន២ មានទីតាំងស្ថិតនៅ ភូមិ ឃុំ ខាងលើ រួចចែកចាយបន្ត អោយឈ្មួញក្នុងក្រុងបានលុង

ដឹកបញ្ជូនបន្តតាមរយៈរថយន្តស៊ាំយ៉ុង តាមបណ្តោយ ផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកបរកែវ ស្រុកអូរយ៉ាដាវ

តាមច្រករបៀង ភូមិភិៈ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីបន្តទៅលក់អោយឈ្មួញ

នៅប្រទេសវៀតណាម គឺមិនលោះថ្ងៃណាឡើយ ហើយក៍មិនដែរឃើញ មានជំនាញ ឬសមត្ថកិច្ច ហានទៅរំ

ខាន ដល់ការងាររកស៊ី របស់ឈ្មួញ២នាក់ប្តីប្រពន្ពនោះដែរ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ មានលោក

កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី តែម្ដង ដូបជាប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងប៉ូលីស

សេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងទេ។

 

ប្រភពពីសមត្ថកិច្ច នៅតាមដងផ្លូវមួយចំនួន បានលួចបង្ហើបឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើង

ដឹងថា ការដែរមិនបង្ក្រាប ឈ្មួញ២នាក់ប្តីប្រពន្ធខាងលើ គឺដោយសារតែឈ្មួញជួញឈើ ពីរនាក់ប្តីប្រពន្ឋរូប

នោះ មានលុយបិទមាត់សមត្ថកិច្ច អស់ទាំងនោះ និងទី២ ឈ្មួញឈើពីរនាក់ប្តីប្រពន្ឋរូបនោះ ពួកគេតែងតែ

អួតអាងប្រាប់គេថា ខ្លួនជាសាច់ញាតិ របស់ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

 

បើអញ្ចឹងមែន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និងសមត្ថកិច្ចច្រកព្រំដែន មិនដឹង

ជាទទួលបានផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗ ក្នុងការបិទភ្នែកឃុបឃិតឲ្យ ឈ្មួញជួញឈើប្រណិត

ខុសច្បាប់ ពីរនាក់ប្តីប្រពន្ឋខាងលើ ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ធ្វើមិនដឹងមិនឮ ទុកឱកាសឲ្យធ្វើអ្វីៗ

តាមតែអំពើចិត្ត ដោយមិនដែលឮមាត់ ឮ ( ក ) ឡើយ។

 

ទោះយ៉ាងណា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ អង្គភាពសារព័ត៌មាន (កម្ពុជា ជោគជ័យ ) យើងមិនអាចធ្វើ

ការសុំបំភ្លឺពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរីបានទេ ដោយធ្វើការទូរស័ព្ទ ទំនាក់ទំនង

ទៅលោកមិនចូល ប្រហែលោកបិទទូរស័ព្ទ ឬក៍លោកចូលព្រៃ ទើបមិនអាចធ្វើការទំនាក់ទំនងបាន។/

 

2016-08-29_13.00.15 2016-08-29_12.41.11 2016-08-29_13.01.31 2016-08-29_13.34.41 2016-08-29_12.54.09

Share on Facebook