រថយន្តបើកលឿនជាន់ហ្វាំងមិនជាប់ជ្រុលទៅបុក និងកិនកុមារីរត់ឆ្លងផ្លូវស្លាប់យ៉ាងរន្ធត់

ដោយ ៖ រ៉ម សាវី ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ អនិច្ចាក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានរថយន្តបុកហើយកិនពីលើ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹង

កង្លែងកើតហេតុ កាលពីវេលាម៉ោង១២ នឹង២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវ

ជាតិលេខ ៥៩ ស្ថិតក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 

ប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មុនពលកើតហេតុគេឃើញ កុមារីរងគ្រោះ ឈលេងក្បែរថ្នល់

ក្រោយមកបន្តិច កុមារីរងគ្រោះ បានរត់ឆ្លងថ្នល់ ស្របពេលរថយន្ត ១គ្រឿងម៉ាក កាមរីឆ្លាម ពណ៍ខ្មៅ ពាក់

ស្លាកលេខ សៀមរាប 2A.6182 បើកបរដោយ បុរស់ម្នាក់ ឈ្មោះ គឹម ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំ

នៅភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីជើង ទៅត្បូង មានល្បឿន

យ៉ាងលឿន ជាន់ហ្វាំងមិនជាប់ ក៍បណ្ដាឲ្យបុកហើយកិន កុមារីរងគ្រោះស្លាប់តែម្ដង។

 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យទៅលើកន្លែងកើតហេតុ

នឹងធ្វើការវាស់វែងផងដែរ រីឯជនបង្ក ក្រោយកើតហេតុ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅនឹងកន្លែងកើត

ហេតុ ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច សពកុមារងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ

យ្ទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តតនរូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាល

ស្រុកសំពៅលូន នឹងកំពុងស្វែងរកម្ចាស់រថយន្តបង្ក ចូលមកដោះស្រាយទៅតានិតិវិធីច្បាប់។/

 

BlurImage(29-8-2016_5-36-33) IMG-20160829-WA0008 IMG-20160829-WA0011 IMG-20160829-WA0010

សូមជួយស៊ែរព័ត៌មាននេះផង: