នៅក្នុងពន្ធនាគា ខេត្តស្ទឹងត្រែង មានអំពើហឹង្សាកើតឡើង ធ្វើឲមានកាភ្ញាក់ផ្អើដល់មជ្ឈដ្ឋានខាងក្រៅ

ខេត្តស្ទឹងត្រែង~ មានសេចក្តីរាយការណ៍ពីប្រភពប្រជាពលរដ្ឋថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ នៅពន្ធនាគាខេត្តស្ទឹងត្រែង ប្រើអំពើហឹង្សាដល់អ្នកទោសរហូតដល់មានកាបាត់បង់ជីវិត។

ក្រោយពេលលិចឮព័តិ៍មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ អ្នកយកព័តិ៍មានយើងបានទៅពន្ធនាគារួមជាមួយកងរាជអាវុធហត្ថ ដើម្បីសាកសួរព័តិ៍មានជុំវិញរឿងរាវដែលបានលិចឮទៅខាងក្រៅ។

លោក រស់ សុធា អនុប្រធានពន្ធនាគាខេត្តស្ទឹងត្រែងបានបកស្រាយថា រឿងដែលលិចឮទៅខាងក្រៅនោះវាមឹនមែនជារឿងពិតនោះទេ កាលពីម៉ោង៨:០០នាទីយប់ ថ្ងៃទី២៧ មានរឿងជុំលួសគ្នា អ្នកទោសនឹងអ្នកទោស ទាស់គ្នារឿងកន្លែងដេក ដោយសាកន្លែងតូចចង្អៀត ដេញឲខិតបន្តិច តែមានម្នាក់មឹនព្រមខិត ក៍មានអំពើហឹង្សា ដោយឈ្មោះ ពាន់ សំអាត ស្ទះវាយមួយដៃទៅលើមុខរបស់ ឈ្មោះ ឆេង សុភណ័្ណ បណ្ដាលឲចំភ្នែកប៉ោងជាំខៀវ តែមឹនអីទេ។

លោក អនុប្រធានពន្ធខេត្តស្ទឹងត្រែងគឺលោក រស់ សុធា មឹនបានបង្ហាញជនរងគ្រោះ នឹង ជនដៃដល់ ឲអ្នកយកព័តិ៍មានបានឃើញទេ ហាក់បីដូចជាមានរឿងអ្វីបិទបាំងពីការពិត ទើបមឹនអនុញ្ញាតឲអ្នកយកព័តិ៍មានជួប សូម្បីតែអ្នកយកព័តិ៍មានសួរអំពីបញ្ហាបន្ទប់របស់អ្នកទោសដេក ក្នុងមួយបន្ទប់មានគ្នាប៉ុនាននាក់ក៍លោក អនុប្រធានពន្ធនាគានោះប្រាប់មឹនបានដែល។

នៅពេលអ្នកយកព័តិ៍មានយើងដេញដោសួរខ្លាំងទើបលិចចេញមានកាបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១១:៣០នាទីថ្ងៃ មានអ្នកទោសស្លាប់ម្នាក់មែន អ្នកស្លាប់នោះមានឈ្មោះ ផាត់ ផួងសុវណ័្ណ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺស្លាប់ដោយជម្ងឺលើសឈាម បច្ចុប្បន្ននេះបានប្រគល់សាកសព ឲទៅក្រុមគ្រួសាសព យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

1385245_754687031269661_4775738072950542712_n 1555552_754686991269665_7264876126660995522_n 10422392_754687017936329_8531666507916421114_n 10592672_754687004602997_6559189509580366474_n

ដោយ៖ លោក នួន ពុទ្ធា

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author