បានម៉ូតូទំនើបជិះរវល់កាច់រាងដាក់ស្រីទៅបុកម៉ូតូ សណ្ដោងរឺម៉កដឹកគោរងរបួសធ្ងន់

ដោយ ៖ សុខ កុសល ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ យ៉ាងហោចណាស់ បុរសម្នាក់រងរបួសធ្ងន់ ដោយសាគ្រោះថ្នាក់ចរាចរណ៍ ដោយជិម៉ូតូទំនើប អឹម

អេសអ៊ិច ( MSX ) មួយគ្រឿងទៅបុក ម៉ូតូសណ្ដោងរឺម៉កដឹកគោពីក្រោយ កាលពីវេលាម៉ោង៧ នឹង១៥នាទី

យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវលេខ៥៧ នៅមុខចំណុចធានាគារអេស៊ីលីដា ស្ថិត

នៅក្នុងភូមស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 

ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកអឹមអេសអ៊ិច

( MSX ) មួយគ្រឿងយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបាន

ទៅបុកនឹងម៉ូតូសណ្ដោងរឺម៉កដឹកគោ ក្នុងទិសដៅស្របទិសគ្នា លឺលាន់ដូចរន្ទះ បណ្ដាលឲ្យរងរបួសឌ្ងន់ ទាំង

សង់ខាង។

 

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា ជនរងគ្រោះជាម្ចាស់រឺម៉ក សណ្តោងដឹកគោ ឈ្មោះ ភឿន ភេទ

ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកជនបង្ក ជិះម៉ូតូទំនើប

ម៉ាកអឹមអេសអ៊ិម ( MSX ) ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណរងរបួស

ធ្ងន់ ត្រូវសមត្ថកិច្ច ស្រុករតនមណ្ឌល បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ (ព២)។

 

ក្រោយពេលសមត្ថកិច្ច ស្រុករតនមណ្ឌល ធ្វើការវាស់វែងរួច ក៍បានយកម៉ូតូ និងម៉ូតូសណ្តោងរឺម៉ក ដឹកគោទៅ

រក្សាទុក នៅអធិការដ្ឋានស្រុករតនមណ្ឌល រងចាំការដោះស្រាយ នៅពេលក្រោយ។/

 

IMG-20160830-WA0000 IMG-20160830-WA0003 IMG-20160830-WA0002 IMG-20160830-WA0001

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author