មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រន្ធត់ទាំងព្រឹករថយន្តសាំងយ៉ុងបុកលោកតាអាយុ៨៣ឆ្នាំ បែកក្បាលធ្លាយខួរពេញលើផុលូវ

ដោយ ៖ អង្គភាព ( កម្ពុជា ជោគជ័យ ) CSN

 

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួឲ្យរន្ធត់ ដោយបុរសវ័យចំណាស់ម្នាក់ ត្រូវបានរថយន្ត ម៉ាកសាំង

យ៉ុង បុកនឹងកិនចំក្បាលធ្លាយខួរចេញមកក្រៅ រាយប៉ាយពេញផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត

ហេតុតែម្ដង ហេរុការណ៍នេះបានកលតឡើង នៅវេលាម៉ោង៧ នឹង១៥នាទីព្រឹក ថ្ងៃទូ៣០ ខែសីហា ឆ្នាំ២០១៦

លើកំណាត់ផ្លូវជាតិ៦អា ស្ថិតនៅក្នុងភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ ជិះកង់

ឆ្លងផ្លូវ ពីលិចមកកើត ស្របពេលរថយន្តម៉ាកសាំងយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2L. 9454 បើក

ក្នុងទិសដៅ ពីជើងមកត្បូង យ៉ាងលឿន មកដលើចំណុចកើតហេតុ ជាន់ហ្វាំងមិនទាន់ ក៍ជ្រុលទៅបុក យ៉ាង

ពេញទំហឹង បណ្ដាលឲ្យប៉ើងជលរងគ្រោះ ទៅលើបោកនឹងកញ្ចក់រថយន្ត ហើយធ្លាក់មកក្រោមត្រួវបានរថយន្ត

កិនចំក្បាលធ្លាតខួរស្លាបើភ្កាមៗតឺម្ដង។

 

យោងតាមការរៀបរាប់របស់បងស្រី ត្រូវជាកូនជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គង់ លុច

ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅភូមិ សង្កាត់ ខាងលើ មុនពេលកើកហេតុ ជនរងគ្រោះ បានប្រាប់កូនថា រូបគាត់

មកជួបមេភូមិ ដើម្បីសុំដីនៅតាមមាត់ព្រែក ដែរជារបស់រដ្ឋ ដើម្បីសង់លំនៅដ្ឋាន តូចមួយគ្រាន់រស់នៅបណ្ដោះ

អាសន្ន ព្រោះបច្ចុប្បន្ន គាត់អត់មានដីរបស់ខ្លួនឯងរស់នៅទេ ពេលនោះកូនៗ បានហាមឃាត់ផងដែរ ថាមិន

ឲ្យគាត់ទៅទេ គាត់ក៍យល់ព្រម តែជនរងគ្រោះនៅមិនសុខ ក៍ទាញកង់ជិះចេញទៅ ក្រោយមកលឺថា ជនរង

គ្រោះ ត្រូវបានរថយន្តបុកស្លាប់ហើយ។

 

ក្រោយកើតហេតុ សមត្ថកិច្ចន៊បានចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យឃលញថា ជនរងគ្រោះបានស្លាប់

បាត់ហើយ ដោយរថយន្តកិនបែកក្បាលធ្លាយខួរ ក្រោយពីធ្វើការពិនិត្យ នឹងវាស់វែងពីសមត្ថកិច្ចរួចមក សព

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ នឹងសាច់ញាតិ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ដោយឡែករថយន្តបង្ក នឹងជនបង្កជាអ្នកបើកបរ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនផងដែរ បន្ទាប់ពីហេតុ

ការណ៍កើតឡើង ។

 

សមត្ថកិច្ចបានបញ្ឃាក់ឲ្យដឹងថា គ្រោះថ្នាក់ខាងលើ បង្កឡើងដោយបុរសម្នាក់ ជាតៃកុងបើកបរ ឈ្មោះ រ៉ាវុធ្ធ

ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បណ្ដោះអាសន្ន ដើម្បី

សួនាំ នឹងកសាងសុំណុំរឿងបញ្ជូនទៅលើ ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់។/

 

IMG-20160830-WA0019 IMG-20160830-WA0018 IMG-20160830-WA0016 IMG-20160830-WA0017 IMG-20160830-WA0020

Share on Facebook