ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ ករណីអំពើហិង្សា រវាងឪពុកនឹងកូនបង្កើត ក្លាយជាអំពើឃាតកម្ម ដោយកូនបង្កើតសម្លាប់ ឪពុក
បង្កើតខ្លួនឯង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ នឹង៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦
ស្ថិតនៅក្នុងភូមិតាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
យោងតាមសម្ដីរបស់អ្នកភូមិ រស់នៅជិតខាងផ្ទះរបស់ជនរងគ្រោះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា បុរស
វាយឪពុកខ្លួនឯង បណ្ដាលឲ្យស្លាប់ខាងលើនេះ មានឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមនុស្សស្រ
វិងខួប នៅមុនកើតហេតុ គេបានលឺសម្លេងជនរងគ្រោះ ជាឪពុក នឹងសម្លេងជនសង្ស័យ ជាកូន ឈ្លោះប្រកែក
គ្នា ដោយជនសង្ស័យ ទាលុយពីជនរងគ្រោះជាឪពុក ទៅទិញស្រាផឹក ទំនងជាជនរងគ្រោះជាឪពុកមិនឲ្យ
បានជាវាយជនរងោគ្រោះជាឪពុកខ្លួនឯង រហូតដល់ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង។
ប្រភពខាងលើបានបន្តថា ជនរងគ្រោះ ដែរត្រូវជនសង្ស័យជាកូន វាយឲ្យស្លាប់ ដោយញញួរនោះ មានឈ្មោះ
ដែង ស៊ើត អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ តែពីរនាក់ឪពុកនឹងកូនបណ្ណុះ។ ក្រោយកើត
ហេតុកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកបាណន់ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការ
ឃាត់ខ្លួនជនសង្ស័យ យកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីក៍សាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់
ការទៅតាមផ្លូវច្បាប់។/