មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្លាប់២នាក់ឋិតក្នុងការសង្គ្រោះ២នាក់ ក្នុងករណីលង់ទឹងស្ទឹងសង្កែ

ដោយ ៖ កុសល ( កម្ពុជា ជោគជ័យ ) CSN

បាត់ដំបង ៖ រដូវនេះជារដូវវស្សា មានទឹកហូចូលបិងទន្លេ ព្រែក ប្រឡាយ ស្ទឹង យ៉ាងគំហុក នេះជាហេតុ ធ្វើឲ្យ

គ្រោះថ្នាក់ ទៅដល់ក្មេងតូចៗ ដែរពួកគាត់រស់នៅតាមតំបន់ មាត់ព្រែក ប្រឡាយ ស្ទឹង ឬទន្លេ ទាំងអស់នោះ

គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះក្មេងតូចៗទាំងនោះ បើមិនដូចឆ្នេះទេ វាអាចបាត់បង់កូនចៅ

ឬមនុស្សដែរយើងស្រលាញ់មិនខាន ជាក់ស្ដែង កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ មានករណីលង់

ទឹកស្លាប់ នៅស្ពានថ្មថ្មី ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែរបណ្ដាលឲ្យក្មេងប្រុស ស្រី ចំនួន៤នាក់ បានលង់ទឹក

ស្លាប់២នាក់ នឹង២នាក់ទៀត កំពុងឋិតក្នុងការសង្គ្រោះបន្ទាន់ផងដែរ។

 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសស្រីរងគ្រោះខាងលើនេះ បាននាំគ្នាទៅ

ងូតទឹក នឹងហែលលេង នៅស្ទឹងសង្កែ ក្បែរស្ពានថ្មថ្មី ខេត្តបាត់ដំបង ក៍ត្រូវបានទឹកហូរគួច បណ្ដាលឲ្យក្មេង

២នាក់ខណ:កំពុងហែលទឹកលេង អស់ដៃ អស់ជើង ហែលមកខាងវិញមិនបាន ហើយក្មេង២នាក់ទៀតឃើញ

ក៍បានហែលទៅជួយ តែក៍ត្រូវបានទឹកហូរគួចទៅផងដែរ ។

 

ហេតុការណ៍ខាងលើនេះ ភ្លាមៗនោះ ក្រោយពីបានទទួលព័ត៌មាន លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង

បានសហការ ជាមួយក្រុមបង្ការបង្ក្រាប នៃស្នងការនគរបាលខេត្ត ខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្មេងទាំងនោះ

ផងដែរ ប៉ុន្តែជាអកុសល សង្គ្រោះបានតែ២នាក់ និង២នាក់ទៀតបានស្លាប់ បាត់ជីវិតទៅហើយ ។

 

ប្រភពពីក្រុមគ្រួសារ ក្មេងរងគ្រោះដោយលង់ទឹកស្លាប់ ទាំង២ខាងលើ បានឲ្យដឹងថា សពក្មេងរងគ្រោះទី១

ឈ្មោះ វ៉ាន់ ចាន់ហៃ ភេទប្រុស អាយុ១០ សពក្មេងទី២ ឈ្មោះ វឿត ណារី ភេទស្រី អាយុ១៣ឆ្នាំ សពក្មេងរង

ទាំង២ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។ ចំណែកក្មេងរងគ្រោះ២នាក់ទៀត

កំពុងសង្គ្រោះនៅមន្ទីរបង្អែលខេត្ត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។/

 

2016-09-01_09.07.04

Share on Facebook