មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គ្រាប់មីនបានឆក់យកអាយុជីវិតកសិករម្នាក់ទៀតហើយ

ដោយ ៖ គង ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

បានត់ដំបង ៖ បុរសកសិករម្នាក់រងរបួសធ្ងន់ ហើយក៍បានស្លាប់ផងដែរ ក្រោយពីមានករណីផ្ទុះគ្រាប់មីនតោន

កាលពីថ្ថៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខណ:ជនរងគ្រោះរូបនេះ កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការ ស្ថិតនៅភូមិ

បួររុន ឃុំត្រែង ស្រុករតនមណ្ឌម ខេត្តបាត់ដំបង។

 

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជិន កំសាន ភេទប្រុស អាយុ៣៣ឆ្នាំ ជា

កសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានបើកត្រាក់ទ័រ ១

គ្រឿង ទៅភ្ជួរដីចម្ការ នៅចំណុចកើតហេតុខាងលើ មួយសន្ធុះក្រោយមក ស្រាប់តែលឺសូសម្លេងផ្ទុះគ្រាប់មីន

តោនមួយគ្រាប់ឡើងយ៉ាងរំពងព្រៃ លាយឡំដោយផ្សែងខ្មៅ ខ្មួលខ្មាញ់ ទើបមានការភ្ញាក់ផ្អើសល់ពលរដ្ឋ មួយ

នាំគ្នារត់ទៅមើល ដើម្បីជួយសង្គ្រោះ តែដោយជនរងគ្រោះ រងរបួសធ្ងន់ធ្ងរពេក ដោយជនរងគ្រោះបានខ្ទាត

ប៉ើងចេញពីត្រាក់ទ័រឡើងទៅលើ ទើបបណ្ដាលឲ្យជនរងគ្រោះរូបនេះ ត្រូវបានបាត់បង់ជីវិត ឯ ត្រាក់ទ័ររបស់

គាត់ត្រូវរងការខូចខាតទាំងស្រុងផងដែរ។

 

គួបញ្ជាក់ផងដែរថា ក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌលនេះ ជាអតីតសមរភូមិប្រយុទ្ឋ ដ៏ក្តៅគគុកមួយ កាល

ពីអតីតកាល បានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ នូវយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅកប់រាយប៉ាយក្នុងដី

នៅឡើយ បើទោះបីជាមានការរុក រាវដោះយកគ្រឿងផ្ទុះ ពីសំណាក់អាជ្ញាធរជំនាញក្តី តែជារឿយៗ គ្រោះថ្នាក់

ដែលបង្ករឡើងដោយ ( យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ ) បែបនេះ តែងតែឆក់យកអាយុជីវិត ប្រជាកសិករស្លូតត្រង់

ដោយក្តីឈឺចាប់បំផុត ។

 

បច្ចុប្បន្ន សពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយក្នុងការបាត់បង់

អាយុជីវិត បង្កឡើងដោយផ្ទុះគ្រាប់មីនខាងលើ លោកស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមចូលរួមរំ

លែកទុក្ខ ដល់ក្រុមគ្រួសារសព និងសូមអំពាវនាវដល់ប្រជាកសិករ មេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបាន

ខ្ពស់បំផុត លើបញ្ហានេះ ចៀសវាងកុំឲ្យកើតមានឧប្បត្តិហេតុ ដូចករណីនេះទៀត ៕

 

BlurImage(2-9-2016_8-1-33) IMG-20160902-WA0002

Share on Facebook