សុំសសើរលោកវរ:សេនីយ៍ឯកយឹមសារ៉ាន់អធិការ ខណ្ឌពោធិ៍សែនជ័យមិនគិតពីការនើយហត់

ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN

 

ភ្នំពេញ ៖ ក្នុងខណ្ឌពោធិ៍សែនជ័ន គេសង្កេតឃើញ សមត្ថកិច្ចប្រឹងប្រែង ក្នុងការចុះចែកអត្តសញ្ញាណប័ណ្ណ

ជូនដល់ប្រជាពលរដ្ឋ ជាក់ស្ដែង នៅយប់មិញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកវរសេនីឯក យឹម សារ៉ាន់

រដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងបន្តចុះចែក អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវ

ភៅស្នាក់នៅ នឹងថតអត្តសញ្ញាប័ណ្ណគំរួថ្មី។

 

លោកវរ:សេនីឯក យឹម សារ៉ាន់ អធិការ បៃអធិការដ្ឋាននគរបាល ខណ្ណពោធិ៍សែនជ័យ បានប្រាប់អ្នកយម

ព័ត៌មាន កាសែត ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ ( CSN ) យើងដឹងថា លោកធ្វើជូនប្រជាពលរដ្ឋ ទាំយប់

បែបនេះ ដោយមិនគិត ពីការហត់នឿយឡើយ ព្រោះគាត់បានយល់អំពីទុកធុរ: របស់បងប្អូនប្រជាពលរដ្ឋ

ព្រោះ នៅពេលថ្ងៃ បងប្អូនប្រជាពលរដ្ឋ គាត់ទាំងអស់គ្នា ខ្លះជាប់រវល់បំពេញកិច្ចការរៀងៗខ្លួន ដូច្នេះហើយ

បានជា លោក វរសេនីយ៍ឯក  យឹម  សារ៉ាន់ ជាអធិការគំរូ បានដឹកនាំកម្លាំង ចុះថត ចុះចែកទាំងយប់នេះ

តែម្តង។

 

លោកបានបញ្ជាក់ឲ្យដឹងទៀតថា សកម្មភាពដែលចុះថតអត្តសញ្ញាណប័ណ្ណ ទាំងយប់ថ្ងៃទី០១ ខែកញ្ញានេះ

មាន ២ ទីតាំង  ទីតាំងទី១ ធ្វើនៅសង្កាត់ ចោមចៅ បានចំនួន ៧នាក់ ប្រុស ៣នាក់  នឹងទីតាំងទី២ ធ្វើនៅ

សង្កាត់ កន្ទោក បានចំនួន ៨នាក់ ប្រុស ៣នាក់ សរុបបានចំនួន ១៥នាក់ ប្រុស ៦នាក់ ហើយនឹងចែក

អត្តសញ្ញាណ្ណប័ណ្ណ តាមផ្ទះបាន០៨នាក់ ប្រុស០៦នាក់ផងដែរ៕

 

2016-09-02_09.17.35

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author