សមត្ថកិច្ចថ្មគោប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿង ញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់នឹងរិបអូសវត្ថុ តាងថ្នាំញៀនបានទំងន់១០៣.២៩ក្រាម

ដោយ ៖ សុខ កុសល់ ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ ជនសង្ស័យ៣នាក់ ព្រមទាំងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលចុះប្រតិបត្តិការ បង្ក្រាបនឹងឃាត់

ខ្មួយ ក្រោមការចង្អុលបង្ហាញ នឹងអនុសាសន៍ណែនាំ របស់លោក វរសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការ

ដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញ ដឹកនាំដោយលោ វរសេនីយ៍ឯក សៅ សាម៉ុន ស្នងការ

រង ដឹកនាំកម្លាំងអធិការ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោ ព្រមទាំងអនុវត្តន៍តាមវិធានការជំនាញ ដែរដាក់

ចេញ ដោយលោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង ទទួលផែន ប្រឆាំងបទល្មើស រួមទាំងការិយាល័យ

ជំនាញប្រឆាំងគ្រឿងញៀន។

 

ផងនោះដែរ លោក វរសេនីយ៍ត្រី ផង់ សុភា អធិការនគរបាលស្រុកថ្មគោ បានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាប

ករណី ( រក្សាទុក្ខ ប្រើប្រាស់ នឹងជួញដូរគ្រឿងញៀន ) មួយករណី កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅ

ចំណុច ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោ ខេត្តបាត់ដំ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់

នឹងវត្ថុតាងមួយចំនួន។

 

ក្នុងការបង្ក្រាបខាងលើនេះ បានឃាត់ខ្លួនជ៣នាក់ ក្នុងនោះមានឈ្មោះ ទី១ ឈ្មោះ ឈុន សុផល អាយុ៣៥ឆ្នាំ

រស់នៅភូមិចបកាប់ ឃុះអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ វិន វឌ្ឍនា អាយុ ២៥ ឆ្នាំ រស់នៅ

ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៣ ឈ្មោះ តែ ប៊ុនលាង អាយុ២៥ឆ្នាំ រស់នៅសង្កាត់ទួលតា

ឯក ក្រុងបាត់ដំបង ។ វត្ថុតាងរិបអូសបាន រួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ទំងន់

១០៣.២៩ក្រាម ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ឋមួយចំនួនទៀត ។

 

សូនបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាក្តីកង្វល់មួយរបស់យើងទាំងអស់គ្នា ហើយក៏ជាភារកិច្ចរួម ដែលទាម

ទារឲ្យមានការចូលរួម ពីគ្រប់ភាគី អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋក៏ដូច ជាប្រជាពលរដ្ឋ នៅមូល ដ្ឋានបន្តសហ

ការណ៍ និងហ៊ានរាយ ការណ៍ទាន់ពេលវេលា ដើម្បីសមត្ថកិច្ចមានវិធានការ បង្ក្រាប ។

 

ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ច កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់

ដំបង ដើម្បីចាត់ការ តាមនីតិវិធី ។

 

2016-09-02_11.34.47 2016-09-02_11.36.26 2016-09-02_11.37.47

សូមជួយស៊ែរព័ត៌មាននេះផង: