មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ធំក្លិនមិនស្រួលហើយរឿងឃុបឃិយបើកដៃ ឲ្យឈ្មួញធ្វើជំនួញឈើទៅវៀតណាម

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តរតនគិរី ៖ ដោយមានសេចក្ដីរាយការណ៍ ពីប្រពលរដ្ឋ ដោយបច្ចុប្បន្ននេះ គេសង្កេតឃើញកាធ្វើជំជួញឈើ

ប្រណិតខុសច្បាប់ នឹងដឹកជញ្ជួនឈើ យ៉ាងអណាធិបតេយ្យ ពីសំណាក់ក្រុមឈ្មួញ សិតតែចេញពីអ្នកមាន

ប្រាក់ នឹងជាមន្ត្រីមានអំណាច ក្នុងនោះត្រូវបានគេស្គាល់ ឈ្មោះ ធិ ជាមេបញ្ជាការសិករងក្របីជ្រុំ ខេត្តរតន

គិរី កំពង់បានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ។

 

ក្នុងការជំនួញឈើ នឹងដឹកជញ្ជូនឈើពីឈ្មោះ ធិ មេឈ្មួញខាងលើ ពុំដែរឃើញមានសមត្ថកិច្ច ធ្វើការបង្ក្រាប

ម្ដងណានោះទេ គឺមានតែមន្ត្រីជំនាញ នឹងសមត្ថកិច្ចទាំងនោះ ឃុបឃិតបើកដៃឲ្យឈ្មួញ ធ្វើសកម្មភាពដឹក

ជញ្ជូនឈើប្រណិតខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពយ៉ាង

គគ្រិក គគ្រេង យ៉ាងអនាធិបតេយ្យ គឺផ្គើងទៅនឹងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែរតែងតែក្រើន

រំលិក ទៅដល់មន្ត្រីជំនាញ ក៍ដូចសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បញ្ឈប់ជាបន្ទាន់ រាល់សកម្ម

ភាពជំនួញឈើទៅវៀតណាម។

 

ដោយឡែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី មានភាពអសកម្ម ក្នុងការបង្ក្រាប បទ

ល្មើសព្រៃឈើខុសច្បាប់ ដោយមិនខ្វល់ពីបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែរតែងតែដាសទៀន ទៅ

ដល់មន្ត្រីគ្រប់រូប ឲ្យនាំគ្នាងូតទឹក ដុះក្អែល នឹងឆ្លុះកញ្ចក់ កំនាំគ្នាខ្ជិលច្រអូសទៀត តែលោក កែប កត់ មិនបាន

ស្ដាប់នូវអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ទេ បែជាមានគំនិតទុច្ចរិត ឃុបឃិត បើកដៃឲ្យឈ្មួញឈ្មោះ

ធី ធ្វើជំនួញឈើ ទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន ថ្នូទៅនឹងកញ្ចប់ប្រចាំខែ សម្រាប់ផលប្រ

យោជន៍ ខ្លួនទៅវិញ។

 

ប្រភពពីមន្ត្រីតូចតាច ដោយសុំមិនបញ្ចេញឈ្មោះ នៅតាមដងផ្លូវ ក្រោមបញ្ជារបស់មេៗ ឲ្យឈចាំយកលុយពី

រថយន្តដឹកឈើ ទាំងពេលយប់នឹងពេលថ្ងៃ បានលួចខ្សិបប្រាប់ ឲ្យអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ )យើង

ដឹងថា ឈ្មោះ ធិ ជាមេបញ្ជាកាសឹករងក្របីជ្រុំ ធ្វើសកម្មភាព រកស៊ីជំនួញឈើប្រណិត ដំណើរការយ៉ាងរលូន

ពុំមាន សមត្ថកិច្ចណា បង្ក្រាបឡើយ ធ្វើសកម្មភាពដឹកជញ្ជូន ឈើសឹងរាល់យប់ថ្ងៃ គឺដឹកឈើប្រណីត តាម

រថយន្ត ម៉ាកលុចសិស ៣០០ ក្នុង ១ថ្ងៃមិនតិចជាង ៥រថយន្តនោះទេ ចេញពីស្រុក កូនមុំ យកទៅស្តុបនៅ

ក្រុងបានលុង ខេត្តរតនគីរី ហើយចែកចាយបន្ត នឹងដឹកជញ្ជូនបន្តតាមរយ: រថយន្តសាំងយ៉ុង ឆ្ពោះទៅកាន់

ប្រទេសវៀតណាម យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ។

 

ប្រភពខាងលើបានបន្តទៀតថា លោកគ្រាន់តែជាមន្ត្រី ក្រោមបញ្ជាគេទេ បើអ្នកយកព័ត៌មាន ចង់ដឹងច្បាស់

ក្នុងរឿងនេះ សួទៅជំនាញរដ្ឋបាលព្រៃឈើ គឺមានលោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី

ដែរពាក់ព័ន្ធក្នុងរឿងនេះ ជាក់ស្តែងជារៀងរាល់ថ្ងៃ ឈ្មួញរូបនោះ បានធ្វើកម្មភាពដឹកជញ្ជូន ឈើប្រណិតយ៉ាង

សកម្ម ហើយបានអួតអាងថា គ្មានមន្ត្រីជំនាញ ពាក់ពាន់ណា ហ៊ានបង្ក្រា រថយន្ដរបស់គេនោះទ្បើយ ពីព្រោះ

ស្ថាបន្ត័ណាក៏ស្គាល់រូបគេនោះដែ។

 

សូមបញ្ជាក់ផងដែរថា នៅពេលអ្នកយកព័ត៌មានយើង ចុះទៅយកព័ត៌មាន ក៍ដូចប្រម៉ាញ់យករូបភាព នឹងស

កម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ខាងលើ របស់លោកធិជាមេឈ្មួញ តែងតែត្រូវបាន ឈ្មោះ ធិ ដៀលមើល

ងាយ ចង់បើករថយន្តរបស់ខ្លួន បុកអ្នកយកព័ត៌មាន ខណ:អ្នកយកព័ត៌មាន ប្រម៉ាញ់រូបភាព ទង្វើ បែបនេះ

មិនត្រឹមតែជាឧក្រិដ្ឋជន បំផ្លាញព្រៃឈើប៉ុណ្ណុះទេ ថែមទាំងចង់ធ្វើឃាត អ្នកយកព័ត៌មានទៀតផង។

 

ដោយឡែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី មិនអាចសុំការបំភ្លឺបានទេ ក្នុងករណី

ខាងលើថា លោកជាអ្នកបើកដៃ ឲ្យឈ្មួញនាំឈើប្រណិតខុសច្បាប់ ទៅប្រទេសវៀតណាម និងមានការឃុប

ឃិត ជាមួយឈ្មួញ ជាមេបញ្ជាការសិករង ( ហៅថា ឈ្មោះ ធិ ) នឹងឈ្មួញពីនាក់ប្ដីប្រពន្ធ ឈ្មោះ ទូច ប្រពន្ធ

ឈ្មោះ ណាត ដោយពួកគេអួតអាថា ត្រូវជាសាច់ញាតិ របស់លោក កែប កត់ នោះ នៅពេលដែរអង្គភាព សា

រព័ត៌មានយើងខលទៅ ទូរស័ព្ទដៃលោក កែប កត់ ចូល២ដង ត្រូវបានគេលើកបិទផ្ដាច់ មិព្រមទទួលការហៅ

ចូលបានទេ នៅប្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ។/

 

2016-08-25_18.00.56 IMG-20160902-WA0030 IMG-20160902-WA0028 IMG-20160902-WA0029

Share on Facebook