អគ្គីភ័យឆាបឆេះតូបអាជីវករនៅផ្សារលក់ត្រីក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលពលរដ្ឋនឹងសមត្ថកិច្ចទាំងយប់

ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN

 

បន្ទាយមានជ័យេះ ៖ នៅវេលាម៉ោង៩ នឹង១៥នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ យប់មិញនេះ មានអគ្គិ

ភ័យ បានឆាបឆេះតូបលក់ចាន ឆ្នាំង និងកាធុនជ័រ របស់អាជីវករ អស់មួយតូប នៅផ្សារត្រី ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ។

 

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍អគ្គីភ័យឆាបចេះនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី មិនមានបង្ក

គ្រោះថ្នាក់ ឬអាយុជីវិតមនុស្សទេ ដោយមានការអន្តរាគមន៍ ពីប្រជាពលរដ្ឋ នឹងសមត្ថកិច្ច ជួយបាញ់ទឹកពន្លត់

ដោយប្រើប្រាស រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ទើបអគ្គីភ័យនោះរលត់ទៅវិញ។

 

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា តូបដែរត្តូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំ ៣ x ៥

( បីម៉ែត្រ គុណ នឹងប្រាំម៉ែត្រ ) សំណាងល្អណាស់ ដោយកម្លាំងសមត្ថកិច្ច នឹងកម្លាំងប្រជាពលរដ្ឋ ជួយអន្តរា

គមន៍ ទាន់ពេល មិនបណ្ដាលឲ្យឆេះអស់ទាំងស្រុងនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ អស់មួយចំនួន

ប៉ុណ្ណោះ តែនៅមិនទាន់ដឹង នៃការខូចខាតសរុបជាទឹកប្រាក់ អស់ប៉ុន្មានោះទេ នេះគ្រាន់តែជា ព័ត៌មានបឋម

តែប៉ុណ្ណោះ៕

 

IMG-20160903-WA0004 IMG-20160903-WA0005 IMG-20160903-WA0008 IMG-20160903-WA0006 IMG-20160903-WA0003

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author