ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ CSN
ខេត្តសៀមរាប ៖ លោកសុខ សុដារ៉ា ប្រធានសាខាគយ ខេត្តសៀមរាប រងការរិះគន់យ៉ាងខ្លាំង ពីសំណាកមហា
ជនថា ចាប់តាំងពីលោកប្រធានសាខាគយរូបនេះ មកកាន់តំណែង គឺមានការធូររលុង ទៅលើឈ្មួញដឹកទំនិញ
គេចពន្ធខុសច្បាប់ មានដូចជា គ្រឿងសំណង់ ទំនិញពាក់ព័ន្ធ ចំណីម្ហូអាហា នឹងទំនិញគ្រប់មុខទៀត ជាពិសេស
ការលំហូប្រេងសាំង នឹងម៉ាស៊ូត ចូលដោយមិនបង់ពន្ធ ដែរពួកគេបាននាំចូលមក តាមបណ្ដាលច្រក មានដូច
ជា ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកអូរស្មាច់ ខេត្តឧត្តមានជ័យ នឹងច្រករបៀងផ្សេៗមួយចំនួនទៀត
មកស្តុកក្នុងឃ្លាំងរបស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ទើបចែកចាយចេញទៅតាមដេប៉ូលក់រាយ នឹងតាម
ស្ថានីប្រេងឥន្ទ:បន្តទៀត។
ប្រភពពីឈ្មួញរកស៊ីដឹកទំនិញ បន្លែផ្លែឈើ តាមរថយន្តសាំងយ៉ុង នឹងរថយន្តកាមរី បានរៀបរាបប្រាប់អ្នកយក
ព័ត៌មាន ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ ( CSN ) យើងថា កាលពីមុនពួកគាត់ ក៍ធ្លាប់រកស៊ីលោតឆ័ត្រដែរ
តែត្រូវបាន លោក សុខ សុដារ៉ា ប្រធានសាខាគយ បញ្ជាឲ្យកូនចៅចាប់រថយន្តពួកគាត់ យកមកធ្វើការផាក
ពិន័យ ក្នុង១រថយន្ត ១២លានរៀល ( ដប់ពីរលានរៀល ) ហើយពួកគាត់ក៍បានតវ៉ាដែរថា ពួកគាត់ដឹកតែ ៦-៧
រយគីឡូសោះ ហេតុអីបានជាទាយកពីពួកគាត់ ដល់ទៅ១២លានរៀល តែត្រូវបានកូនចៅ លោកសុខ សុដារ៉ា
ប្រាប់ពួកគាត់ថា គេគិតគុណទាំងក្បាលឡាន ៤លានរៀលផង នេះមិនទាន់គិតគុណ ទៅលើការគេចវេសផង
បើច្រងេងច្រងាង មិនព្រមសហការ គេនឹងពិន័យគុណមួយករណីទៀត។
ប្រភពដដែរបានបន្តថា ការចាប់រថយន្តពួកគាត់ យកទៅពិន័យខាងលើនេះ កូនចៅលោក សុខ សុដារ៉ា ប្រធាន
សាខាគយខេត្តសៀមរាប បានព្រមយកពីពួកគាត់ ក្នុង១រថយន្ត ៨លានរៀល ហើយមិនបានចេញបង្កាន់ដៃឲ្យ
ដល់ពួកគាត់ទេ ថែមទាំងប្រមាណពួកគាត់ថា ថ្ងៃក្រោយចូលមក ដាក់លុយឲ្យគេបានបាយទឹកទៅ ត្រឹមបួន
ដប់ម្ភីម៉ឺនរៀលនោះ បើគេចចិងទៀត លែងយកហើយ ៨លានរៀលហ្នឹង គឺបញ្ជូនទៅលើហើយ។
សូមបញ្ជាក់ផងដែរថា តាមការបញ្ជាក់កន្លងមក ពីមន្ត្រីសាលាខេត្ត ដែរជាប់ព្រុំដែន បានឲ្យដឹងថា ប្រេងឥន្ន:
ត្រូវបានលោកអភិបាលខេត្ត ធ្វើការស្នើសុំយកមកសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត ឧទាហរណ៍ ខេត្តឧត្តមានជ័យ គឺ
បានតែខេត្តមួយហ្នឹងទេ មិនអាចចេញទៅខេត្តផ្សេងបានឡើយ ហើយការស្នើសុំនេះធ្វើឡើង បានតែខេត្តជាប់
ព្រុំដែនប៉ុណ្ណោះ ថែមទាំងមិនអាចចែកចាយបានផង។
មជ្ឈដ្ឋានទូទៅបានរិះគន់ នឹងលើកឡើងថា លោក សុខ សុដារ៉ា ប្រធានសាខាគយ ធ្វើទង្វើបែបនេះ មិនគួរណា
ឯឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ជាពិសេសគឺសាមីអង្គភាពតែម្ដង មិនគួរមើលរំលងពីភាពអស
កម្មទាំងនេះ របស់លោក សុខ សុដារ៉ា ដែរធ្វើឲ្យខាតបង់ ក្នុងការប្រមូលថវិការ ចូលជាតិយ៉ាងធ្ងន់ធ្ង គិតតែ
សម្ងំ ប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។ ចេញផ្សាយដោយ កាសែត ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ
( CSN ) យោងតាមប្រភពរាយការណ៍ នឹងផ្ដល់ព័ត៌មាន បើលោក សុខ សុដារ៉ា គិតថាចំណុចណាមួយមិន
ត្រិមត្រូវ សូមលោកជួយបំភ្លឺ មកកាក់អង្គភាពយើងខ្ញុំផង ៕ ទំនាក់ទំនង 097 777 6000