លោកលឹមស្រេងអតីតអនុប្រធានមន្ទីរពាណិជ្ជកម្ម ឡើងជាប្រធានមន្ទីរជុំនួសលោកសុខសេរី

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តមណ្ឌលគីរី ៖ ពិធីប្រកាសតែងតាំង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត្តមណ្ឌលគិរី ត្រូវបានធ្វើឡើងកាលដោយ

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ដោយលោក លឹម ស្រេង អតីតអនុប្រធានមន្ទីរ ឡើងធ្វើជាប្រធានមន្ទីរ

ពាណិជ្ជកម្មខេត្ត ជំនួសលោក សុខ សិរី ដែលបានចូលនិវត្តិន៍នាពេលថ្មីៗនេះ ។ ក្នុងពិធីនោះ ក៏ដាក់សម្ភោធ

អោយប្រើប្រាស់ នូវអាគាររដ្ឋបាល ការិយាល័យស្រុកអូររាំង និងស្រុកពេជ្រាដា ក្រោមអធិបតីភាព ឯកឧត្តម

ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង

អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

 

នៅក្នុងពិធីនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា រយះ

ពេល២៣ឆ្មាំនេះ លោក សុខ សិរី បានដឹកនាំអនុវត្តន៏ការងារ នៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានល្អ

ប្រសើរ ដោយសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាជូនដល់អាជីវករ

ពាណិជ្ជករ លើការចុះបញ្ជីពាណិជ្ជកម្ម អនុវត្តតាមយន្តការ ការផ្តល់សេវាតាមរយៈមន្ទីរពាណិជ្ជកម្ម និងតាម

រយៈការិយាល័យច្រកចេញចូលតែមួយ ដោយមានប្រសិទ្ធភាព តម្លាភាព និងរហ័សទាន់ចិត្ត ធ្វើអោយមន្ទីរ

អាចគ្រប់គ្រងអាជីវកម្មក្នុងខេត្ត បង្កើននូវចំណូលថវិការដ្ឋ បានល្អប្រសើរឡើងថែមទៀតផង ដូចនេះសូម

លោក លឹម ស្រេង ដែលទើបតែងតាំង ជាប្រធានមន្ទីរនាពេលនេះ ត្រូវបន្តខិតខំអនុវត្តន៏ការងារនេះអោយ

ទទួលបានលទ្ធផលល្អប្រសើរបន្តទៅទៀត។

 

នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រធាន

បន្ទីរដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញតួនាទី ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី អោយសក្កិសម

ជាសេនាធិការរបស់ក្រសួង និងរដ្ឋបាលខេត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តន៏នូវកម្មវិធី ផែនការ

សកម្មភាព ទិសដៅដែលក្រសួងដាក់អោយអនុវត្តន៏ អោយបានលទ្ធផលល្អប្រសើរ និងត្រូវធ្វើការបែងចែក

នូវតួនាទីភារកិច្ច ជូនមន្ត្រីក្រោមឱវាទទៅតាមជំនាញ ដើម្បីប្រសិទ្ធភាពការងារ ព្រមទាំងត្រូវពង្រឹង ថែរក្សា

ស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរផងដែរ៕

 

IMG-20160903-WA0030 IMG-20160903-WA0031 IMG-20160903-WA0029 IMG-20160903-WA0032

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author