មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកវិចិត្រប្រធានស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ នឹងលោកកែបកត់ជាអ្នកបើកដៃឲ្យឈ្មួញយួន ធ្វើជំនួញឈើខុសច្បាប់យ៉ាងគគ្រិកគគ្រេង

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តរតនគីរី ៖ បច្ចុប្បន្នគេសង្កេតឃើញ សកម្មភាពកាប់ឈើ នឹងដឹកជញ្ជូនឈើប្រណិត ចេញពីចំណុច អូរវ៉ាក់

ឋិតក្នុងដែនអភិរក្សបរិស្ថានលំផាត់ យ៉ាងកក្រើក ដោយគេសង្កេតឃើញ មានឈ្មួញជាច្រើន ជាជនជាតិយួន

ត្រូវបានគេស្គាល់មឈ្មោះ ហៀវ នឹង ឈ្មោះ នូ ជាឈ្មួញដុះស្លែ បានធ្វើសកម្មភាព ដឹកជញ្ជួនយ៉ាងសកម្ម ជា

រៀងរាល់ថ្ងៃ ដោយមានលោក វិចិត្រ ប្រធានស្នាក់ការ ដែនជម្រកអភិរក្សបរិស្ថាន កំពង់ឲ្យបក្ខពួករបស់ខ្លួន

ចូលកាប់ឈើប្រណឹតនៅ ក្នុងដែនអភិរក្សបរិស្ថាន នៅចំណុចអូរវ៉ាក់ ក្នុងស្រុកលំផាត់ ហើយធ្វើការដឹកជញ្ជួន

ឈើប្រណឹត យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ មឹនតិចជាង៤០ ទៅ៥០ រថយន្ដនោះទេ។

 

ប្រភពពីប្រជាសហគមន៍ បានឲ្យដឹងថា មានរថយន្តគ្រប់ប្រភេទ ដួចជារថយន្ដទ្បង់គ្រីស៊ឺរ័ រថយន្ដកែឆ្នៃ នឹង

រថយន្ដបាទ្បែន ពួកគេបើកមកចតទុក្ខ ក្នុងដែនបរិស្ថានអូរវ៉ាក់ មានមន្ត្រីបរិស្ថាន ពីរទៅបីនាក់ ដែរជាកូនចៅ

របស់លោក វិចិត្រ បានធ្វើជាអ្នកការពារឲ្យឈ្មួញយួន ហើយជាអ្នកយាមគុំនរឈើ ដ៏ច្រើនសន្ធឹកសន្ធាប់នោះ

ទៀតផង ឈើទាំងនេះ ក្រោយពីឈ្មួញយួនទាំងនោះ ប្រមូលទិញឈើប្រណិត ពីអ្នកចូលទៅកាប់ នៅក្នុងតំ

បន់ដែនជម្រកអភិរក្សបរិស្ថាន ស្រុកលំផាត់រួច ឈ្មួញយួនទាំងនោះ ធ្វើការដឹកជញ្ជួនបន្ត តាមរថយន្ត ដោយ

ឆ្លងកាត់ទីស្នាក់បរិស្ថាន ស្រុកលំផាត់តែម្ដង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូយ៉ាដាវ។

 

ប្រជាសហគមន៍ នឹងមន្ត្រីតូចៗក្នុងខេត្តរតនគីរីទាំងមូល បានធ្វើការរិះគន់យ៉ាងខ្លាំង នឹងចំៗ ទៅលើជុំនាញ

ធំៗ ជួចជា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី នឹងលោក ជូរ សុភ័ក្រ ប្រធានមន្ទីរបរិស្ថាន

ខេត្តរតនគីរី ដែរអសកម្ម មិនបំពេញការងារទៅតាមតួនាទីរបស់ខ្លួន គ្មានការបង្ក្រាបទាល់តែសោះ តាមមើល

ច្បាស់ជា មានការឃុបឃឹតគ្នា នឹងទទួលបានលាភសក្ការ: ពីឈ្មួញទាំងនោះហើយ បានជាគ្មានការបង្ក្រាប ។

 

ប្រជាសហគមន៍ នឹងមន្ត្រីរាជការមួយចំនួនធំ នៅក្នុងខេត្តរតនគីរីទាំងមួល បានសូមឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម

នឹង លោក សាយ សំណាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំ

ពើពុករលួយ មេត្តាចុះពិនិត្យ នឹងតាមដានទៅលើឈ្មោះ កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី នឹងលោក

វិចិត្រ ប្រធានស្នាក់ការ ដែនជម្រកបរិស្ថានអូរវ៉ាក់ ស្រុកលំផាត់ ព្រមទាំងលោក ជូរ សុភ័ក្រ ប្រធានមន្ទីរបរិស្ថាន

ខេត្ត ជាបន្ទាន់ ដើម្បីកំឲ្យព្រៃឈើទាំងនេះ រលាយហិនហោចអស់ ក្រោមស្នាដៃពួកជនឧក្រិដ្ឋកម្មព្រៃឈើខាង

លើនេះ បើមិនដូច្នោះទេ ព្រៃឈើទាំងនេះ នឹងរលាយអស់នៅចុងឆ្នាំ២០១៦នេះហើយ។/

 

2016-09-04_08.39.00 2016-09-04_08.36.38 2016-09-04_09.01.52 2016-09-04_08.47.02 2016-09-04_08.49.26 2016-09-04_08.43.03 2016-09-04_09.19.14

Share on Facebook