សមត្ថកិច្ចរដ្ឋបាលជលផលគ្នានវិធានការណ៍បង្ក្រាប ឈ្មួញនាំត្រីគ្រប់ប្រភេទចេញពីវៀតណាមមកកម្ពុជា

ដោយ ៖ កម្ពុជា ជោគជ័យ នឹងគេហទំព័រ ( CSN ) www.csnpaper.com

 

ភ្នំពេញ ៖ បើទោះបីជាក្រសួងកសិកម្ម បានប្រកាសឲ្យមានការបង្ក្រាប ការនាំចូលត្រីពីប្រទេសវៀតណាម

ទន្ទឹមនឹង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មថ្មី គ្រោងស្នើរសុំទៅរាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋ ចិញ្ចឹមត្រីឆ្ដោ

និងត្រីរ៉ស់ឡើងវិញ ដើម្បីបំពេញតម្រូវការ ប្រជាពលរដ្ឋក្ដី ក៏ប៉ុន្តែគំរោងនេះ នៅមិនទាន់មានការទូលំ ទូលាយ

នូវឡើយទេ ធ្វើឲ្យតម្រូវការទទួលទាន របស់ពលរដ្ឋ នាពេលបច្ចុប្បន្ននេះ គឺមិនគ្រប់គ្រាន់ឡើយ ម្លេះហើយ

បានជាឈ្មួញឆ្លៀតឱកាស នាំត្រីពីក្រៅប្រទេស ចូលមកកម្ពុជារៀងរាល់ថ្ងៃ រាប់រយតោនដើម្បីបំពេញតម្រូវការ

នេះ ក្នុងនោះដែរ មានសេចក្ដីរាយការណ៍ថា ក្នុងមួយថ្ងៃត្រីមិនតិចជាង ៣០០តោនទេ ដែលបាននាំចូលមកពី

ប្រទេសវៀតណាម។

 

ទាក់ទិននឹងបញ្ហានេះ ពលរដ្ឋបានរាយការណ៍មកថា សកម្មភាពនាំចូលត្រីពីប្រទេសវៀតណាម សកម្មជាងគេ

គឺ មាននៅព្រំដែន កម្ពុជា វៀតណាម រួមមាន ខេត្តព្រៃវែង ខេត្ត តាកែវ នឹងខេត្តកណ្ដាល។ សកម្មភាពល្មើស

ច្បាប់នេះដែរ គឺឈ្មួញត្រូវបង់ប្រាក់ ឲ្យសមត្ថកិច្ចរដ្ឋបាលជលផល តាមខេត្តនីមួយៗ រួចបន្តនាំចូលក្នុងរាជធា

នីភ្នំពេញ ក្នុងការបង់ប្រាក់ឲ្យសមត្ថកិច្ចនេះទៀតសោត គឺទៅតាមប្រភេទត្រី ។

 

ប្រភពប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា បច្ចុប្បន្នឈ្មួញជនជាតិវៀតណាម ជាច្រើននាក់ កំពុងតែសកម្ម ក្នុង

ការដឹកជញ្ជូនត្រីជាច្រើនប្រភេទ និងមានទាំងត្រីចាប ដែលច្បាប់ហាមឃាត់ផងដែរ៕

 

2016-09-05_13.30.37

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author