ដោយ ៖ គង ករុណា ( កម្ពុជា ជោគជ័យ ) CSN
ខេត្តសៀមរាប ៖ គួរឲ្យអាសូរ ដល់បុរសម្នាក់ ដែរជាប្រជាការពារ ឃុំកណ្តែក ស្រុកប្រាសាទបាគង ចង់បាន
ភូមិឃុំ មានសុវត្ថិភាព ចេញល្បាតនៅពេលយប់ ត្រូវបានរថយន្តបុកស្លាប់ កាលពីវេលាម៉ោង១១ នឹង៣៨នាទី
យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពព័ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នានិយាយ ឲ្យបានដឹងថា មុនពេលកើតហេតុ គេឃើញជន
រងគ្រោះ ជាប្រជាការពា ឈ្មោះ ឡាន លីម កំពុងបំពេញភារ:កិច្ច ជួយសម្រួលចរាចរណ៍ ឲ្យរថយន្តកាមរី ដែរ
បានដាច់កង់នៅលើផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿង បើកបរដោយឈ្មោះ យ៉ាន់ ស៊ីវ៉ាត់ ជានាយសង្កាត់រដ្ឋបាល
ព្រៃឈើ ស្រុកស្វាយលើ ស្រវិងធ្លាក់ភ្នែក ជាន់រថយន្តដូចហោះ មកបុកជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យ
ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ពាកព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មតិមហាជន បានលើកឡើង នូវការមិនពេញចិត្ត ទៅលើលោក
យ៉ាន់ ស៊ីវ៉ាត់ ខ្លួនជានាយសង្កាត់ រដ្ឋបាលព្រៃឈើ តែងតែធ្វើទង្វើមិនល្អ បើករថយន្តដេញតាម តាមរថយន្ត
ឬគោយន្តដឹកឈើបន្តិចបន្ទួច ដែរមិនបានចូលបង់លុយឲ្យខ្លួន គឺត្រូវបាននាយសង្កាត់រូបនេះ ដេញតាមហើយ
គឺគ្រប់ទឹករបស់គាត់ហើយ។ ជាក់ស្ដែងដែរបង្កឲ្យគ្រោះថ្នាក់នេះ ទំនងប្រញ៉ាប់ដេញតាមគោយន្ត ដឹកបង្គោរបង
ថែមទាំងខ្លួនស្រវិងធ្លាក់ភ្នែកផងនោះ ក៍បុកជនរងគ្រោះខាងលើស្លាប់តែម្ដងទៅ។
ករណីនេះ មជ្ឈដ្ឋានទូទៅ រងចាំមើលថាតើ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ មានវិធានការណ៍ យ៉ាងណាទៅ
លើមន្ត្រីក្រោមឱវាទរបស់ខ្លួន មិនគោរពក្រមសីលធម៌ ខ្លួនជានាយសង្កាត់ បែជាផឹកស្រាស្រវឹង មិនដឹងថាខ្លួន
ជាអ្នកណាផង បើកបរបង្កគ្រោះថ្នាក់ដល់គេឯង មិនគិតដល់អាយុជីវិតអ្នកដទៃ ឬគិតថាខ្លួនជានាយសង្កាត់
ខ្លួនមានលុយ ចង់បុកអ្នកណាស្លាប់ ក៍គ្មាននណាហ៊ានធ្វើអ្វីលោក ចិងពលរដ្ឋក្នុងខេត្តសៀមរាបទាំងអស់ រង
ចាំមើល និតិវិធីតុលាការ ដោះស្រាយបែបណា ទៅលើនាយសង្កាត់រូបនេះ ឬក៍ឲ្យជនសង្ស័យជាជនបង្ករួចខ្លួន
បែជាឲ្យខាងជនរងគ្រោះ ជាអ្នកខុសវិញនោះ ចប់ហើយស្រុកខ្មែរ ៕